ចិន​ចាប់បាន​មូស​ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក គឺ​ធំ​ជាង​១០​ដង​នៃ​សត្វ​មូស​ទូទៅ​

1816
ចែករម្លែក
  • 98
    Shares

 

អ្នកជំនាញសត្វល្អិតម្នាក់បានអះអាងអំពីការបានចាប់បានមូសធំជាងគេបំផុតលើពិភពលោក ដោយប្រវែងស្លាបរបស់គឺទំហំ១១,១៥ សង់ទីម៉ែត្រ ហើយប្រវែងនិងទំហំខ្លួនរបស់វាគឺធំជាង១០ដងនៃសត្វមូសទូទៅ។

សត្វមូសដ៏ធំនេះ ត្រូវបានចាប់បាននៅភ្នំQingcheng នៅខេត្តSichuan ប្រទេសចិន ។ វាត្រូវបានរកឃើញដោយ លោក Zhao Li ជាអ្នកជំនាញសត្វល្អិតចិន នៅពេលធ្វើការស្រាវជ្រាវនៅតំ បន់ព្រៃមួយនៅខេត្តនេះ កាលពីខែសីហាឆ្នាំ២០១៧ ។

លោក Zhao Li បានប្រាប់ វេបសាយ MailOnline ថា សត្វមូសនេះ ជាប្រភេទសត្វមូសនៃពូជសត្វមូស holorusia mikado ដែលជាប្រភេទសត្វមូសធំជាងគេបំផុត នៅលើពិភពលោក ដែលមានដើមកំណើតនៅប្រទេសជប៉ុន។

នៅពេលដែលគាត់បានចាប់មូសនេះពីដំបូងនោះ គាត់គិតថា វាជាសត្វមូសធំល្មមខុសពីធម្មតា ។ ប៉ុន្តែ ក្រោយមក គឺកាលពីពេលថ្មីៗនេះ គាត់ទើបតែបញ្ជាក់ថា វាជាសត្វមូសធំជាងគេបំផុតនៅលើពិភពលោក៕ដោយ៖សុខា/sn

  

លោក Zhao Li បានចាប់សត្វមូសដ៏ធំនេះ នៅភ្នំQingcheng នៅខេត្តSichuan ប្រទេសចិន