ចិន​ចាប់​បើក​រោងភាពយន្ត​លើកទីមួយ​នៅលើ​កោះ​ដែលមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

1205
ចែករម្លែក

​ចិន​បាន​បើក​ដំណើរការ​កាលពី​ចុង​សប្តាហ៍​មុន​នូវ​អ្វីដែល​ខ្លួន​បាន​ហៅថា​រោង​មហោស្រព​ភាពយន្ត​ដ៏​ទំនើប​នៅ​ទីក្រុង​សាន​សា ដែល​ជាទី​ដែល​ខ្លួន​បាន​បង្កើតឡើង​នៅលើ​កោះ​វូដ​ឌី (Woody) ដែលជា​កោះ​ដ៏​ធំ​បំផុត​នៅ​ប្រជុំ​កោះ​ផា​រ៉ា​សែ​ល ដោយ​ខ្លួន​គ្រប់គ្រង​និង​ដាក់​ទ័ព​នៅលើ​កោះ​នោះ​។​

​រោងភាពយន្ត Sansha Yinlong Cinema បាន​បញ្ចាំង​រឿង The Eternity of Jiao Yulu ឱ្យ​ពួក​អ្នកស្រុក​ជាង​២០០​នាក់​និង​ទាហាន​ច្រើន​នាក់ មើល​នៅ​ថ្ងៃ​បើក​ដំបូង​របស់ខ្លួន​នេះ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​។​

​ទីភ្នាក់ងារសារព័ត៌មាន​នេះ បាន​និយាយថា រោងកុន​ថ្មី​នេះ នឹង​បញ្ចាំង​យ៉ាងតិចណាស់​មួយ​រឿង​ក្នុង​មួយថ្ងៃ ដូចនេះ​ពួក​អ្នកស្រុក​ចំនួន​ជិត​២.០០០​នាក់​អាច​ចូល​មើល​ដោយ​ក្តី​រីករាយ​ជាមួយ​ពួក​អ្នកដើរ​មើល​កុន​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​នេះ​។

​ទីក្រុង​សាន​សា ដែល​បណ្តាញសារព័ត៌មាន​ចិន និយាយថា​ជាទី​ក្រុង​ដ៏​ថ្មី​បំផុត​នេះ ក៏មាន​សាលារៀន បណ្ណាល័យ​សាធារណៈ កីឡាដ្ឋាន ស្ថានីយ​ប៉ូលិស តុលាការ និង លំនៅដ្ឋាន និង សំណង់​អគារ​ផ្សេងៗ​ទៀត​ជាច្រើន​។ ដំណឹង​នេះ មិន​ទំនងជា​ថា​មិន​បានទទួល​ច្បាស់​នៅ​ប្រទេស​វៀតណាម ឬ​កោះ​តៃវ៉ាន់​នោះទេ ។ វៀតណាម និង តៃវ៉ាន់ ក៏បាន​អះអាង​សិទ្ធិ​កាន់កាប់​ផងដែរ​លើ​តំបន់​នោះ ដែល​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាប់តាំងពី​សង្គ្រាម​ជាមួយ​វៀតណាម​ខាងត្បូង កាលពី​ឆ្នាំ​១៩៧៤​។​

​វៀតណាម បាន​តវ៉ា​ជាច្រើនលើក​មកហើយ​ប្រឆាំង​ការសម្រេចចិត្ត​របស់​ចិន​ក្នុង​ការកសាង​ទីក្រុង​នេះ​៕ ដោយ៖ សុខា

​ទីក្រុង​សាន​សា (​កសាង​នៅ​ឆ្នាំ​២០១២) នៅលើ​កោះ ដែលមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង