ចិន​ចាប់​ផ្តើមបុណ្យ​សិសិររដូវ​រយៈពេល​១​ខែ​នៅ​ទីក្រុង​ហា​ប៊ី​ន​ (វីដេអូ)

325

​អ្នក​ចូលចិត្ត​ការ​ហែល​ទឹក យូ ហុង​តាវ អាយុ​៥០​ឆ្នាំ​បាន​ហ្វឹកហាត់​អស់​ពេល​រាប់​ខែ​នៅក្នុង​ទឹក​ត្រជាក់ស្រេង​នៃ​ទន្លេ​សុង​ហួរ ដើម្បី​ចូលរួម​បុណ្យ​សិ​សិ​រដូវ​ប្រចាំឆ្នាំ​នៅ​ទីក្រុង​​ហា​ប៊ី​ន​ភាគ​ខាងជើង ដែល​ល្បី​ខាង​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​។​

​យូ អ្នកស្រុក​ហា​ប៊ី​ន បាន​និយាយថា​«​អ្នក​ត្រូវ​ចាប់ផ្តើម​ហាត់​ហែល​ទឹក​អោយ​រាងកាយ​ស៊ាំ​នឹង​ធាតុ​ត្រជាក់​តាំងពី​សរទរដូវ​មក​។​ទឹក​ត្រជាក់​ណាស់​»​។​

​បុរស​និង​ស្ត្រី​ជាង​៣០០​នាក់ ស្លៀកពាក់​ធម្មតា កាលពី​ថ្ងៃ​សៅរ៍​ទី​៥​មករា​បាន​ជម្នះ​ទឹក​ទឹក​ត្រជាក់​ខ្លាំង​ដើម្បី​ជួបជុំគ្នា​ងូតទឹក នៅក្នុង​ផ្នែក​មួយ​នៃ​បុណ្យ​សិសិររដូវ​ប្រចាំឆ្នាំ​​នៃ​ក្រុង​ហ​ហា​ប៊ី​ន ខណៈ​សីតុណ្ហភាព​ធ្លាក់ចុះ​ដល់​៣៥​អង្សា​សេ​ក្រោម​សូន្យ​នៅក្នុង​ទីក្រុង​នៃ​ខេត្ត​ហេ​ឡុង​ជាំ​ង​នេះ​។​

​បុណ្យ​ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​៥​មករា បាន​ទាក់ទាញ​ភ្ញៀវ​រាប់លាន​នាក់​មកពី​ជុំវិញ​ពិភពលោក​នៅ​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ការចាប់ផ្តើម​មាន​ពិធី​នេះ​នៅ​ដើម​ទសវត្សរ៍​១៩៨០​។​

​ពិធី​លេចធ្លោ​នៃ​ពិធី​នេះ​រួមមាន ការ​ជិះ​ស្គី​លើទឹក​កក អាពាហ៍ពិពាហ៍​រួម និង​រូបសំណាក​និង​សំណង់​ធ្វើ​ពី​ទឹកកក ព្រមទាំង​ដុំ​ព្រិល​ឆ្លា​ក់ដោយ​ជាង​និង​កម្មករ​រាប់ពាន់​​នាក់​៕​ដោយ​៖​វាសនា​