ចិន​ជម្លៀស​មនុស្ស​ជាង​២០០.០០០​នាក់ នៅពេលដែល​ខ្យល់ព្យុះ​វាយប្រហារ​ឆ្នេរសមុទ្រ ភាគ​ខាងកើត​

2818
ចែករម្លែក

សារព័ត៌មានរដ្ឋរបស់ចិនបាននិយាយថា ចិនបានជម្លៀសមនុស្សជាង២០០.០០០នាក់នាក់នៅពេលដែល ខ្យល់ព្យុះបានបោកបក់លើឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអាទិត្យ។

សារព័ត៌មានចិនស៊ីនហួបាននិយាយថាខ្យល់ព្យុះYagi នេះ បានវាយប្រហារលើខេត្តZhejiang ដោយមានល្បឿងខ្យល់១០២គីឡូមែត្រក្នុងមួយម៉ោង។

សារព័ត៌មាននេះ បាននិយាយថា មនុស្ស២០៤.៩៤៩នាក់នៅទីក្រុងចំនួន១០ ដោយរូមទាំងទីក្រុងទីក្រុងTaizhou ទីក្រុង Zhoushan ទីក្រុងWenzhou ត្រូវបានជម្លោះចេញ និង ទូកនេសាទជិត២១.០០០គ្រឿង ត្រូវបានហៅឱ្យវិលមកកំពង់ផែវិញ។

សារព័ត៌មាននេះ បាននិយាយថា ព្យុះនេះនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ហើយនឹងចុះខ្សោយជាបណ្តើរខណៈដែលវាបក់បោកឆ្ពោះទៅតំបន់ភាគពាយ័ព្យនៃប្រទេសនេះ៕ដោយ:វាសនា

ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងShanghai ប្រទេសចិន កាលពីថ្ងៃទី៣ ខែសីហាឆ្នាំ២០១៨