ចិន​ជួយ​ដំណើរការ​គម្រោង​ផ្លូវ​រថភ្លើង​ត​ម្លៃ១៣​ពាន់​លាន​ដុល្លារ​នៅ​ម៉ាឡេស៊ី​

870
ចែករម្លែក

​ចិន​និង​ម៉ាឡេស៊ី​បានចាប់ផ្តើម​ដំណើរការ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ដែលមាន​ត​ម្លៃ​១៣​ពាន់​លាន​ដុល្លារ​
​ដែល​ត​ភ្ជាប់​តំបន់​ភាគ​ខាងកើត​និង​ភាគ​ខាងលិច​នៃ​ឧបទ្វីប​ម៉ា​ឡ​ស៊ី ដែលជា​គម្រោង​ដ៏​ធំ​បំផុត​នៅ​ប្រទេស​នេះ​
​និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ” ខ្សែក្រវាត់​និង​ផ្លូវ​” របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​គម្រោង​ផ្លូវ​រថភ្លើង​នៃ​តំបន់​ឆ្នេរសមុទ្រ​ខាងកើត (ECRL) ដែលមាន​ចម្ងាយ​៦៨៨​គីឡូម៉ែត្រ​នេះ នឹង​ត​ភ្ជាប់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ចំណុច​ព្រំដែន​ថៃ​ភាគ​ខាងកើត​ជាមួយនឹង​ផ្លូវ​ដឹកជញ្ជូន ជា​យុទ្ធសាស្ត្រ​នៃ​ច្រក​សមុទ្រ​ម៉ា​ឡា​កា ភាគ​ខាងលិច ។​

​លោក ណា​ជីប រ៉ា​ហ្សា​ក់ នាយ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​និយាយ​នៅឯ​ពិធី​បើក​ដំណើរការ​គម្រោង​ផ្លូវ​រថភ្លើង​នេះ​នៅ​ទីក្រុង​គួ​ន​តាន់ ប្រទេស​ម៉ាឡេស៊ី​ថា “​គម្រោង​ផ្លូវ​រថភ្លើង​នៃ​តំបន់​ឆ្នេរសមុទ្រ​ខាងកើត (ECRL) នេះ គឺជា​តម្រូវការ​និង​ជា​សមិទ្ធផល​មួយ​ថ្មី​ទៀត សម្រាប់​ប្រទេស​ម៉ាឡេស៊ី ដោយសារ​វា​នឹង​កាត់បន្ថយ​ពេល​រយៈពេល​ធ្វើដំណើរ​ទៅ​មកពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ឧបទ្វីប​នេះ​”​។

​លោក រ៉ា​ហ្សា​ក់ បាន​និយាយថា គម្រោង​ផ្លូវ​រថភ្លើង​នេះ នឹងត្រូវ​បានផ្តល់​ប្រាក់​កម្ចី​ចំនួន​៨៥​ភាគពី​ធនាគារ​ចិន China Exim Bank ។

​គម្រោង​ផ្លូវ​រថភ្លើង​នេះ កំពុង​ត្រូវបាន​កសាង​ដោយ​ក្រុមហ៊ុន​សំណង​ចិន​”China Communications Construction Co Ltd” ៕ ដោយ៖ សុខា

​លោក ណា​ជីប រ៉ា​ហ្សា​ក់ នាយ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី (​រូប​ទី​៣​ពី​ខាងស្តាំ​) មើល​គំរូ​ផ្លូវ​រថភ្លើង​នៃ​គម្រោង​ផ្លូវ​រថភ្លើង​នេះ​នៅ​ទីក្រុង​គួ​ន​តាន់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ពុធ