ចិន​ជំរុញ​កូរ៉េខាងជើង​ឱ្យ​បញ្ឈប់​ការសាកល្បង​មី​ស៊ី​ល​

1016
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ចិន បាន​និយាយប្រាប់​សម​ភាគី​កូរ៉េខាងជើង​របស់លោក​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​
​គួរ​បញ្ឈប់​ការ​សាល​ល្បង​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ គឺ​តែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​ជាថ្មី ត្រូវបាន​សម្រេច​យល់ព្រម​ធ្វើឡើង​ដោយ​អង្គការសហប្រជាជាតិ​។​

​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​ជំរុញ​លោក រី យ៉ុង​ហូ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ឱ្យ​គោរព​តាម​សេចក្តីសម្រេចចិត្ត​អង្គការសហប្រជាជាតិ​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃអាទិត្យ ទី​៦ សីហា​នៅ​ហ្វីលីពីន​។​
​លោក​មិនបាន​និយាយថា​តើ​លោក រី យ៉ុង​ហូ បាន​ឆ្លើយ​យ៉ាងណា​នោះទេ​។​

​សេចក្តីសម្រេចចិត្ត​កាល​ពីថ្ងៃ​សៅរ៍​នោះ ដែល​ហាម​ការនាំចេញ​របស់​កូរ៉េខាងជើង​និង​កម្រិត​ការធ្វើ​វិនិយោគ​នៅ​ប្រទេស​នេះ ត្រូវបាន​អនុម័ត​ជា​ឯកច្ឆន្ទ​។​

​លោក វ៉ាង យី បាន​និ​យា​យាយ​ថា ការដាក់ទណ្ឌកម្ម​ត្រូវការ​ជា​ចាំបាច់ ប៉ុន្តែ​មិនមែនជា​គោលដៅ​ចុងក្រោយ​នោះទេ ហើយ​លោក​បាន​ជំរុញឱ្យមាន​ការចរចា​។ លោក​បាន​និយាយថា លោក បាន​និយាយប្រាប់​កូរ៉េខាងជើង​ឱ្យ​ប្រកាន់​ភាពស្ងប់ស្ងាត់ និង​មិន​បង្ករឿង​ហេតុ​ដល់​សហ​គម​ន៍​អន្តរជាតិ ដោយសារ​ការសាកល្បង​អាវុធ​បន្ថែមទៀត​នោះទេ​។​

​លោក​វ៉ាង យី ក៏បាន​ជំរុញ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង កុំឱ្យ​បង្កើន​ភាព​តានតឹង ដោយ​និយាយថា “​ស្ថានភាព​នេះ គឺ​ស្ថិតនៅក្នុង​ចំណុច​ដ៏​គ្រោះថ្នាក់ ប៉ុន្តែ វា​ជា​ដំណាក់កាល​មួយ​ដែល​កិច្ចចរចា​អាច​ត្រូវបាន​ចាប់ផ្តើម​ឡើងវិញ​”​។​

​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចំនួន​២​កាលពី​ខែកក្កដា ដោយ​អះអាងថា ឥឡូវនេះ​ខ្លួន​អាចមាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក​៕ ដោយ៖ សុខា

​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី