ចិន​ដាក់​ឱ្យប្រើ​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​អណ្តែត​ទឹកធំ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​

1889
ចែករម្លែក
  • 123
    Shares

​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​អណ្តែត​ទឹកធំ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ដែលមាន​បន្ទះ​សូ​ឡា​ចំនួន ១៦០.០០០ បន្ទះ និង សមត្ថភាព ៤០ មេ​ហ្កា​វ៉ា​ត់​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ទីក្រុង​ហ័យ​ណាន ខេត្ត​អាន​ហ៊ុយ ភាគ​ខាងកើត​ប្រទេស​ចិន​។ វេ​ប​សាយ Cankaoxiaoxi.com បាន​រាយការណ៍​នៅ​ថ្ងៃទី ១៥ ខែសីហា​ថា រោងចក្រ​នេះ​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​មនុស្ស​ចំនួន ១៥.០០០ គ្រួសារ​។​

​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​អណ្តែត​ទឹក​នេះ​បាន​ជួយ​សន្សំសំចៃ​ប្រាក់​យ៉ាងច្រើន ដោយ​មិនបាន​សង់​លើដី​ដ៏​ថ្លៃ​និង​ផលិត​បាន​ថាមពល​អគ្គិសនី​ច្រើនជាង បើ​ប្រៀបធៀប​ទៅនឹង​រោងចក្រ ដែល​សាងសង់​នៅលើ​ដី​។ ប្រព័ន្ធ​ទឹក​ត្រជាក់​នៅក្រោម​បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​និង​វត្ត​មាននៃ​ធូលី​ដី​តិចតួច បានរួម​ចំណែក​ដល់​ការបង្កើន​ប្រសិទ្ធភាព​បង្កើត​ថាមពល​របស់​រោងចក្រ​នេះ​។​

​ទោះយ៉ាងណា រោងចក្រ​អណ្តែត​ទឹក​មាន​ចំនួន​តិចតួច​នៅឡើយ ព្រោះ​តម្លៃ​សាងសង់​និង​ប្រតិបត្តិការ​មាន​ខ្ពស់ជាង​រោងចក្រ​ដែល​សង់​នៅលើ​ដី​។​

​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ការពារ​ជ្រាប​ទឹក​ទាំងនេះ ត្រូវបាន​ប្រើ​ដើម្បី​ទប់ស្កាត់​ការ​ជ្រាប​ទឹក​ចូល​នាំឱ្យ​ខូច​។ លើសពីនេះ​ទៀត សា​រ៉ា​យ​សមុទ្រ​នៅ​ខាងក្រោម​បន្ទះ​សូ​ឡា​ទាំងនេះ ត្រូវតែ​សម្អាត​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ធានា​សុវត្ថិភាព​នៃ​ឧបករណ៍​៕ ដោយ៖ កញ្ញាដាលីស

រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​អណ្តែត​ទឹកធំ​ជាងគេ​បំផុត​នៅលើ​ពិភពលោក ក្នុង​ខេត្ត​អាន​ហ៊ុយ