ចិន​ដោះលែង​គ្រូបង្រៀន​កាណាដា​

512
ចែករម្លែក

​របាយការណ៍​ព័ត៌មាន​បាន​និយាយថា ពលរដ្ឋ​កាណាដា​ម្នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ប្រទេស​ចិន​ចំពេល​ទំនាក់ទំនង​មិនល្អ​រវាង​ប្រទេស​ទាំង​២​នេះ ត្រូវបាន​ដោះលែង​ ហើយ​បាន​វិលត្រឡប់​ទៅ​ប្រទេស​កាណាដា​វិញ​។​

​លោកស្រី Sarah McIver គ្រូបង្រៀន​ជនជាតិ​កាណាដា​មកពី​ខេត្ដ​Alberta ប្រទេស​កាណាដា​នេះ ត្រូវបាន​ចាប់​ឃុំ​កាលពី​ដើមខែ​នេះ ពីបទ​”​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ចិន​” ។​

​ក្រសួង​ទំនាក់ទំនង​កិច្ចការ​អន្តរជាតិ​កាណាដា បាន​បញ្ជាក់ថា​ពលរដ្ឋ​កាណាដា​ម្នាក់ ត្រូវបាន​ដោះលែង ប៉ុន្តែ មិន​ប្រាប់​ឈ្មោះ​មនុស្ស​នោះទេ​។​

​ការចាប់​ឃុំខ្លួន​លោកស្រី Sarah McIver ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ជនជាតិ​កាណ​ដា​២​នាក់​ផ្សេងទៀត​គឺ លោក Michael Kovrig និង លោក Michael Spavor ​ត្រូវបាន​ចាប់ឃុំខ្លួន​។ ពួកគេ កំពុង​ត្រូវបាន​ឃុំ​ខ្លូន​នៅឡើយ​ទេ​។​

​ចិន​និង​កាណាដា​បាន​និយាយថា​ករណី​របស់​លោកស្រី Sarah McIver គឺ​ខុសពី​២​នាក់​ផ្សេងទៀត​នេះ​។ លោក Michael Kovrig អតីត​អ្នកការទូត និង​លោក​ Michael Spavor ពាណិជ្ជករ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​៕ដោយ៖សុខា/SN