ចិន​តម្រូវឱ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ត្រូវ​ស្កែ​ន​មុខជា​ចាំបាច់​

443
ចែករម្លែក

​ចិន​កាលពី​ថ្ងៃអាទិត្យ​ទី​១​ធ្នូ​បាន​ដាក់ចេញ​នូវ​ច្បាប់​ថ្មី​មួយ​ដែល​តម្រូវឱ្យ​ប្រជាជន​ត្រូវ​ស្កែ​ន​មុខ​នៅពេល​ចុះឈ្មោះ​ប្រើ​សេវាកម្ម​ទូរស័ព្ទ​ចល័ត ខណៈ​អ្នកជំនាញ​និង​សូម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានលើកឡើង​ពី​ការព្រួយបារម្ភ​ថា​មិនទាន់មាន​វិធានការ​គ្រប់គ្រាន់​ដើម្បី​ការពារ​ឯកជន​ភាពរ​បស់​ប្រជាជន​។​

​មុនពេល​សេចក្តីណែនាំ​អំពី​លក្ខខណ្ឌ​តម្រូវ​ថ្មី​នេះ ដែល​ត្រូវ​បានប្រកាស​ក្នុង​ខែកញ្ញា​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិជ្ជា​ព័ត៌មាន ប្រជាជន​ចុះឈ្មោះ​សម្រាប់​សេវាកម្ម​ទូរស័ព្ទ​ត្រូវ​ផ្តល់​តែ​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគេ​ប៉ុណ្ណោះ​។​

​ក្រសួង​និយាយថា​វិធានការ​ថ្មី​នេះ​នឹង​ជួយ​ទប់ស្កាត់​ការលក់​ស៊ីម​កាត​ឡើងវិញ​និង​ការពារ​ប្រជាជន​ពី​ការចុះឈ្មោះ​ដោយ​មិនដឹង​ខ្លួន​សម្រាប់​សេវា​ទូរស័ព្ទ​ក្នុងករណី​ដែល​អត្តសញ្ញាណប័ណ្ណ​រប​ស់​ពួកគេ​ត្រូវបាន​ចោរលួច​។​

​សេវាកម្ម​អន​ឡាញ​និង​បណ្តាញ​សង្គម​ភាគច្រើន​នៅ​ចិន​ត្រូវបាន​ចង​ជាប់​ជាមួយ​លេខ​ទូរស័ព្ទ​ដើម្បី​ធានាថា អ្នកប្រើប្រាស់​ទាំងអស់​អា​ច​ឱ្យ​រដ្ឋ​តាមដាន​បាន​គ្រប់គ្នា​។​

​អ្នកខ្លះ​និយាយថា ពួកគេ​សង្ឃឹមថា វិធានការ​ថ្មី​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​ឆបោក​តាម​ទូរស័ព្ទ​និង​ទូរគមនាគមន៍ ខណៈ​អ្នក​ដទៃទៀត​និយាយថា វា​គ្រាន់តែ​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយទៀត​របស់​រដ្ឋាភិបាល​ក្នុងការ​តាមឃ្លាំមើល​ពលរដ្ឋ​រប​ស់​ខ្លួន​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

ចិន​តម្រូវឱ្យ​ប្រជាជន​ស្កែ​ន​មុខ​នៅពេល​ទិញ​ស៊ីម​កាត