ចិន​ត្រៀមខ្លួន​ដើម្បី​ជំរុញ​ការនាំ​ចូល​របស់​អាមេរិក​ដើម្បី​បញ្ចៀស​ឧបសគ្គ​នៃ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក​

3045
ចែករម្លែក
  • 4
    Shares

ក្រសួងពាណិជ្ជកម្ម ចិន បាន និយាយ នៅ ថ្ងៃ ព្រហស្បតិ៍ ទី ៧ ខែមិថុនា ថា ខ្លួន មិន ចង់ បង្កើន ជម្លោះ ពាណិជ្ជកម្ម ជាមួយ សហរដ្ឋអាមេរិក ដែល បាន គំរាមកំហែង ដល់ ការ ងើបឡើង វិញ នៃ សេដ្ឋកិច្ចពិភពលោក នោះទេ ។

លោក ហ្កា វ ហ្វេ ង (Gao Feng) អ្នកនាំពាក្យ ពាណិជ្ជកម្ម ចិន បាន និយាយប្រាប់ ក្រុម អ្នកយកព័ត៌មាន ថ ” រដ្ឋាភិបាល ក្រុង ប៉េកាំង មិន ចង់ បង្កើន ជម្លោះ ពាណិជ្ជកម្ម ដ៏ រាល ដាល ជាមួយ សហរដ្ឋអាមេរិក ទេ ” ដោយ បន្ថែមថា ចិន ត្រៀមខ្លួន ដើម្បី បង្កើន ការនាំ ចូល របស់ អាមេរិក បើសិន ពួកគេ យល់ស្រប លើ សម្បទាន ទៅវិញទៅមក នោះ ។

លោក បានចង្អុលបង្ហាញ អំពី ចលាចល ថា ការដាក់ ពន្ធ នាពេល ថ្មីៗ របស់ សហរដ្ឋ អា មេ រិច លើ ការនាំ ចូល ពី ក្រុម ប្រទេស សហភាព អ៊ឺរ៉ុប ម៉ិ ក ស៊ិ ក និង កាណាដា បង្ក ជា បញ្ហា និង ព្រមាន អំពី ផលប៉ះពាល់ នៃ គោលនយោបាយ នេះ លើ សេដ្ឋកិច្ចពិភពលោក ។

លោក បាន និយាយថា ” សេដ្ឋកិច្ច សកល កំពុង ងើបឡើង វិញ ពី វិបត្តិ ហិរញ្ញវត្ថុ ។ ចិន មិន ចង់ឃើញ ការការពារ និយម ផ្នែក ពាណិជ្ជកម្ម ឯកតោភាគី និង វិធាន ការតឹងតែង … នាំឱ្យ មាន ឧបសគ្គ ថ្មី សម្រាប់ ការ ងើប ឡើងវិញ នៃ សេដ្ឋកិច្ចពិភពលោក ” ។

របាយការណ៍ មួយ បាន និយាយថា ចិន សុំ ទិញ ទំនិញ អាមេរិក តំលៃ ៧០ ពាន់ លាន ដុល្លារ បើ រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ទម្លាក់ចោល ផែនការ វាយ ពន្ធ សំរាប់ ជាការ ពិន័យ លើ ទំនិញ ចិន ។ The Wall Street Journal បាន រាយការណ៍ កាលពី ថ្ងៃ អង្គា រថា ទីប្រឹក្សា សេដ្ឋកិច្ច ចិន លោក លីវ ហឺ បានធ្វើ សំណើ នេះ ក្នុងអំឡុងពេល ពិភាក្សា កាលពី ចុង សប្តាហ៍ នៅ ក្រុង ប៉េកាំង ជាមួយ គណៈប្រតិភូ អាមេរិក ដឹកនាំ ដោយ រដ្ឋមន្ត្រី ពាណិជ្ជកម្ម វី ល ប៊ឺ រ៉ូ ស ៕ដោយ៖សុខា

អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម ចិន លោក Gao Feng ក្នុង សន្និសីទកាសែត មួយ កាលពី ថ្ងៃ ៦ មិថុនា