ចិន​ត្រៀម​ធ្វើការ​ជាមួយ​អាស៊ាន​ស្តីពី​ច្បាប់​សមុទ្រ​ចិន​ខាងត្បូង​

160
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ​ទី​៣​វិច្ឆិកា​បាន​និយាយថា​ខ្លួន ត្រៀម​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ស្តី​ពី​ក្រម​ប្រតិបត្តិ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។​

​អស់​ពេល​រាប់​ឆ្នាំ​មកហើយ អាស៊ាន​១០​ប្រទេស​ជាប់​ពិភាក្សា​អំពី​ក្រម​ប្រតិបត្តិ​មួយ​សំរាប់​សមុទ្រ​នេះ កន្លែង​ដែល​ចិន​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ដាក់ពង្រាយ​នាវា បំពាក់​អាវុធ​​តាម​កោះ​និង​បុក​ពន្លិច​ទូក​នេសាទ​របស់​ប្រទេស​ជិតខាង​។​

​កិច្ចព្រមព្រៀង​ដែល​នឹង​តាក់តែង​អោយ​សំរេច​នៅ​ឆ្នាំ​២០២១ នឹង​ដាក់​ចេញ​គោលការណ៍​ប្រតិបត្តិ​សំរាប់​សមុទ្រ​ជម្លោះ​នេះ​ជាមួយ​នឹង​ព្រំដែន​ដំណោះស្រាយ​នៃ​ជម្លោះ​។​

​កាលពី​ថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី​ចិន លោក​លី ឃឹ​ឈាំ​ង បាន​និយាយថា ឯកសារ​ចរចា​ព្រាង​នៃ​ក្រម​ប្រតិបត្តិ មាន​សារសំខាន់​ដោយសារ​វា​អនុញ្ញាត​អោយ​សមា​ជិត​មានមតិ​យោ​​បល់​។​«​យើង​ត្រៀម​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ឈរ​លើ​មូលដ្ឋាន​ដែល​មាន​ស្រាប់​ដើម្បី​ស្វែងរក​ការរីកចំរើន​ថ្មី​»​អំពី​គោលការណ៍​នេះ​។​

​លោក​បាន​បន្ថែមថា ចិន​ចង់​រក្សា​សន្តិភាព​និង​ស្ថិរភាព​យូរអង្វែង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕​ដោយៈ​វាសនា​

មេដឹកនាំ​អាស៊ាន​ថត​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លី ឃឹ​ឈាំ​ង (​ឆ្វេង​ទី​៥)​កាលពី​ថ្ងៃ​៣​វិច្ឆិកា​