ចិន​ត្រៀម​ផលិត​យន្តហោះ​ដ្រូ​ន​ស៊ើបការណ៍​ដ៏​ខ្លាំង​សម្រាប់​ទីផ្សារ​អន្តរជាតិ​

1375
ចែករម្លែក

​ចិន​ត្រៀមខ្លួន​ផលិត​យន្តហោះ​ដ្រូ​ន​(​យន្តហោះ​គ្មាន​មនុស្ស​បើក​)​គឺ ប្រភេទ​យន្តហោះ​ដ្រូ​ន​ស៊ើបការណ៍​CH-5​និង​
​យន្តហោះ​ដ្រូ​ន​ប្រយុទ្ធ​CH-5 ដែលជា​ការផលិត​ដ៏​ច្រើន​បំផុត​របស់​ចិន​សម្រាប់​ទីផ្សារ​យន្តហោះ​ដ្រូ​ន​យោធា​អន្តរជាតិ​។​

​យន្តហោះ​ដ្រូ​ន​CH-5​លើកទីមួយ​នេះ ត្រូវបាន​បង្ហោះ​បង្ហាញ​ការហោះហើរ​របស់​វា​ជា​លើកទីមួយ នៅ​អាកាសយាន​ដ្នា​ន​មួយ​នៅ​ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​។​

​លោក អ៊ូ ចុង​មីង ប្រធាន​គ្រប់គ្រង​គម្រោង​ផលិត​យន្តហោះ​ដ្រូ​ន​របស់​ក្រុម​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​បណ្ឌិត្យសភា​អវកាស​និង​យន្តហោះ​ចិន នៅ​ទីក្រុង​ប៉េកាំង​បាន​និយាយថា បន្ទាប់ពី​ការហោះ​សាកល្បង​នេះ មាន​ប្រទេស​ជាច្រើន ដែល​រួមទាំង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន CH និង អ្នកទិញ​ថ្មីៗ​ទៀត​កំពុងធ្វើការ​ពិភាក្សា​ជាមួយ​ក្រុម​ផលិត​យន្តហោះ​ចិន​នេះ​អំពី​ដំណើរការ​នៃ​ការផលិត​យន្តហោះ​ដ្រូ​ន​CH-5 នេះ ដែល​ត្រូវបាន​ជឿថា​ជា​ប្រភេទ​យន្តហោះ​ដ្រូ​ន​យោធា​ដ៏​ល្អ​បំផុត​នៅលើ​ពិភពលោក​។ លោក អ៊ូ ចុង​មីង ដែល​មិនបាន​បញ្ជាក់ប្រាប់​ឈ្មោះ​ប្រទេស​ដែល​ចង់​ទិញ​យន្តហោះ​ដ្រូ​ន​ប្រភេទ​នេះ បាន​និយាយថា “​ការហោះ​សាកល្បង​នៅថ្ងៃនេះ (​កាលពី​ថ្ងៃ​សុក្រ​)
​គឺ​មានន័យថា ផែនការ​នៃ​ការផលិត​យន្តហោះ​ដ្រូ​ន​CH-5 ត្រូវបាន​បញ្ចប់​ហើយ ហើយ​យើង​ត្រៀម​រៀបចំ​តែ​ផលិត​វា​ឡើង ប៉ុណ្ណោះ “​។​

​យន្តហោះ​ដ្រូ​ន​ច្រើន​គ្រឿង​នៃ​យន្តហោះ​ប្រភេទ​CH​នេះ ត្រូវបាន​លក់​ទៅឱ្យ​កងទ័ព​នៅ​ប្រទេស​ជាង​១០​ប្រទេស ។ នេះ​បើ​យោងតាម​តូ​លេខ​ពី​ក្រុម​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​បណ្ឌិត្យសភា​អវកាស​និង​យន្តហោះ​ចិន​។

​លោក ស៊ី វិ​ន ប្រធាន​ផ្នែក​រចនា​និង​គំរូ​យន្តហោះ​ប្រភេទ​CH​នេះ បាន​និយាយថា យន្តហោះ​ប្រភេទ​នេះ​គឺ​ល្អ​ដូចជា​យន្តហោះ​ដ្រូ​ន​អាល្លឺម៉ង់​Atomics MQ-9 Reaper ដែល​ផលិត​នៅ​អាមេរិក​។

​លោក ស៊ី វិ​ន បាន​និយាយថា យន្តហោះ​ប្រភេទ​CH​នេះ អាច​ហោះ​សំកាំង​នៅលើ​មេឃ​ចំនួន​៦០​ម៉ោង ហើយ​វា​អាចធ្វើ​ប្រតិបត្តិការ​បាន​ចម្ងាយ​១០.០០០​គីឡូម៉ែត្រ ។ យន្តហោះ​ដ្រូ​ន​នេះ​អាច​ផ្ទុក​មី​ស៊ី​ល​បាន​រហូតដល់​ទៅ​២៤​ដើម​ក្នុង​បេសកម្ម​មួយ​លើក ។​

​លោក ស៊ី វិ​ន បាន​និយាយ បាន​បន្ថែមថា យន្តហោះ​ដ្រូ​ន​នេះ អាច​វាយប្រហារ​លើ​គោលដៅ​នៅក្នុង​ទឹក ដូចជា នាវាមុជទឹក​ជាដើម​៕

យន្តហោះ​ដ្រូ​ន​CH-5​លើកទីមួយ​នេះ ត្រូវបាន​បង្ហាញ​ការហោះហើរ​របស់​វា​ជា​លើកទីមួយ នៅ​អាកាសយាន​ដ្នា​ន​មួយ​នៅ​ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ