ចិនបើកកិច្ចប្រជុំកំពូលសន្តិសុខតំបន់រយៈពេលថ្ងៃ២ នៅថ្ងៃសៅរ៍ទី៩ខែមិថុនា ដែលត្រូវបានចូលរួមដោយរុស្ស៊ី អ៊ីរ៉ង់ និងសម្ពន្ធមិត្តដទៃទៀតដែលកំពុងប្រឈមមុខមួយសហរដ្ឋអាមេរិកអំពីពាណិជ្ជកម្ម ទណ្ឌកម្មនិងការដកខ្លួនរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
ក្រុមមេដឹកនាំពិភពលោក បានមកដល់ទីក្រុងគីញដាវ ប្រទេសចិន កាលពីថ្ងៃសុក្រ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៨នៃអង្គការរសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាប្លុកសន្តិសុខតំបន់ដឹកនាំដោយចិននិងរុស្ស៊ី។
បណ្តារដ្ឋជាសមាជិករបស់ខ្លួន ក៏រួមបញ្ជូលទាំង ប្រទេសអាស៊ីកណ្តាលនៃអតីតសហភាពសូវៀតចំនួន៤និងប៉ាគីស្ថាន ព្រមទាំងឥណ្ឌាផងដែរ។ អ៊ីរ៉ង់គឺជាសមាជិកសង្កេតការណ៍។
ក្រុមអាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់ដោយបណ្តេញពួកអ្នកលក់ដូរនិងអ្នកដំណើរចេញទាំងអស់ពីផ្លូវឆ្លងកាត់ទីក្រុងនេះ ដើម្បីបើកផ្លូវឱ្យប្រធានាធិបតីចិន លោក ស៊ីជីន ពីង ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន និង ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី។
ប្រធានាធិបតីប៉ាគីស្ថាន លោក ម៉ាមម៉ូន ហ៊ូសសេននិងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក៏នឹងចូលរួមកិច្ចប្រជុំនេះផងដែរ។
កិច្ចប្រជុំSCO ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់ដែលបានដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។
ទោះបីជាគេមិនដឹងជាផ្លូវការអំពីរបៀបវារៈនៃកិច្ចប្រជុំនេះ ក៏ក្រុមអ្នកវិភាគមួយចំនួននិយាយថាប្រធានបទដ៏សំខាន់មួយនៃកិច្ចពិភាក្សានៅឆ្នាំនេះ គឺអាចផ្តោតទៅលើថាតើអ៊ីរ៉ង់នឹងត្រូវបានអនុញ្ញាតឱ្យឡើងឋានៈរបស់ខ្លួនពីអ្នកសង្តេតការណ៍SCOនេះ ទៅជារដ្ឋជាសមាជិកពេញលេញដែរឬអត់នោះ ។ មានការជឿនលឿនដែលខ្លួន(អ៊ីរ៉ង)បានខំប្រឹងប្រែងចាប់តាំងពីឆ្នាំ២០០៨មក ប៉ុន្តែ វាមិនអាចសម្រេចបានទេ ខណៈដែលអ៊ីរ៉ងទទួលរងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនោះ៕ដោយ៖សុខា/sn
មេដឹកនាំចិនទទួលមេដឹកនាំរុស្ស៊ី ដែលមកចូលរួមកិច្ចប្រជុំSCO