ចិន​ធ្វើតេស្ត​រ៉ូ​បូត​មុជ​ក្រោម​ទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង​

1307
ចែករម្លែក
  • 47
    Shares

​រ៉ូ​បូត​ក្រោម​ទឹក​ផលិត​នៅ​ចិន ឈ្មោះថា “Tansuo” បាន​ចុះ​មុជទឹក​សាកល្បង​ជា​លើកដំបូង​នៅ​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​ចន្ទ​ទី ២៤ កក្កដា​។​

​រ៉ូ​បូត​នេះ មាន​ប្រវែង ៣,៥ ម៉ែត្រ និង ទ​ទឺង ១,៥ ម៉ែត្រ និង​អាច​ចុះ​ទឹកបាន​ជម្រៅ ៤.៥០០ ម៉ែត្រ ។ វា​នឹង​រៀបចំ​ប្រតិបត្តិការ​ជា​ក្រុម​រយៈពេល ២០ ម៉ោង ជាមួយ​នាវាមុជទឹក​ឥត​មនុស្ស “Faxian” ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​នាវា​ស្រាវជ្រាវ​របស់​ចិន “Kexue” បាន​ចាក​ចេញពី​កំពង់ផែ​នៅ​ក្រុង​សៀ​មិន ក្នុង​ខេត្ត​ហ្វូ​ចៀន ក្នុង​ចិន​ភាគ​ខាងកើត កាលពី​ថ្ងៃអាទិត្យ ដើម្បី​បន្តដំណើរ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​អំឡុង​ដំណាក់កាល​ទី​ពីរ​នៃ​បេសកកម្ម​របស់ខ្លួន នាវាមុជទឹក “Faxian” នឹង​ដឹក​ឧបករណ៍​ឆ្លុះ ផលិត​ក្នុងស្រុក ហៅថា Raman Spectrometer មួយគ្រឿង ដើម្បី​វាស់វែង​ប៉ារ៉ាម៉ែត្រ​រូបរាង​សមុទ្រ និង ជាតិគីមី ហើយ​ថតរូប​ភាព​នៃ​សរីរាង្គ​បាតសមុទ្រ​។​

​នាវា​ស្រាវជ្រាវ “Kexue” បាន​ចាក​ចេញពី​ទីក្រុង​ឈី​ង​ទាវ ក្នុង​ខេត្ត​សាន​ទុង​ភាគ​ខាងកើត​ចិន កាលពី​ថ្ងៃទី ១០ កក្កដា សម្រាប់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​ដែនសមុទ្រ និង ឈប់​សំចត​នៅ​ទីក្រុង​សៀ​មិន ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​សម្ភារៈ​ជាថ្មី កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់ពី​បញ្ចប់​បេសកកម្ម​លើកទីមួយ​របស់ខ្លួន​។

​ក្នុងដំណាក់កាល​ទី​១ រ៉ូ​បូត​ក្រោម​ទឹក​ផលិត​នៅ​ចិន​សរុប ១២ គ្រឿង បាន​អនុវត្ត​ការអង្កេត​វិទ្យាសាស្ត្រ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​បញ្ជូន​ត្រឡប់មកវិញ​នូវ​ទិន្នន័យ​ទាន់​ហេតុកា

រ៉ូ​បូត​ក្រោម​ទឹក​ផលិត​នៅ​ចិន ឈ្មោះថា “Tansuo” បាន​ចុះ​មុជទឹក​សាកល្បង​ជា​លើកដំបូង​នៅ​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​ចន្ទ​ទី ២៤ កក្កដា

រណ៍​ភ្លាមៗ​។ វា​ជា​ក្រុម​រ៉ូ​បូត​ធំ​បំផុត​ដែល​អនុវត្ត​ការអង្កេត​បាតសមុទ្រ​ព្រម​គ្នា​នៅក្នុង​តំបន់​៕ ដោយ៖ កញ្ញាដាលីស