ចិន​និង​ចិន​ប្រយុទ្ធ​គ្នា​ពីរ​នាក់​ដេកពេទ្យ​និង​ម្នាក់​ដេក​គុក​

699
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ជននេះ​ធ្វើ​សកម្មភាព​ប្រើប្រាស់​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជន​ជាតិចិន​ដូចគ្នា ២​នាក់​ឲ្យ​រងរបួស​។​

​សមត្ថកិច្ច​បញ្ជាក់ថា ហេតុការណ៍​កើតឡើង​នៅ​កាស៊ីណូ​មួយកន្លែង ទល់មុខ​ផ្លូវ​ចូល​វត្ត​ក្រោម សង្កាត់​៣ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​០៨​យប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រីនគរបាល​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា​នេះ ជា​ករណី​ជម្លោះ​ហិង្សា ដោយ​ជនជាតិ​ចិន​បាន​ចាក់ទៅលើ​ជន​ជាតិចិន​ដូចគ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ភ្លាមៗ​នោះ​សម្ថ​កិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់ និង​ជនរងគ្រោះ ២​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត (​ពេទ្យ​ចំការចេក​) ដោយ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។​

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ ពុំមាន​ព័ត៌មាន ស្តីពី​អត្តសញ្ញាណ​ជនសង្ស័យ និង​ជនរងគ្រោះ​នៅឡើយ​ទេ គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​តែម្តង​។ ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​ខ្សឹប​ប្រាប់ថា ពាក់ព័ន្ធ​ជនបរទេស គឺ​ប្រគល់​ឲ្យ​ស្ថានទូត ចាត់ការ​តាមច្បាប់​ហើយ​៕ ល​