ចិន​និង​ជប៉ុន​ប្តេជ្ញា​ចាប់ផ្តើម​ទំនាក់ទំនង​នៅ​ចំណុច​ថ្មី​

3781
ចែករម្លែក

​គូប្រជែង​អាស៊ី ចិន​និង​ជប៉ុន កាលពី​ថ្ងៃ​អង្គារ​ទី​១៦​មេសា​បាន​សន្យា​”​ចំណុច​ថ្មី​”​នៃ​ទ​នាក់​ទំនង​ទ្វេភាគី ដោយ​ប្តេជ្ញា​ធ្វើ​កិច្ច​សហការ​ជិតស្និទ្ធ​ចំ​ពែ​ល​មាន​កំហឹង​ការទូត​មួយ​​អំពី​ការ​គំរាម​ដោយ​កាំជ្រួច​កូរ៉េខាងជើង​និង​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​។​​ដោយ​ស្វាគមន៍​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី សំរាប់​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​ដ៏​កម្រ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ី​ហ្សូ អាបេ បាន​អំពាវនាវ​អោយ​មាន​ទំនាក់ទំនង​កាន់តែ​កក់​​ក្តៅ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បាន​និយាយថា ពួកគេ​នឹង​ធ្វើការ​រួមគ្នា​អំពី​បញ្ហា​កូរ៉េខាងជើង​។​

​អាបេ បាន​និយាយថា លោក​នឹង​ធ្វើ​ទស្សនកិច្ច​អាមេរិក​សំរាប់​កិច្ចពិភាក្សា​ជាមួយប្រ​ធានា​ធិនតី ដូ​ណា​ល់ ត្រាំ ដើម្បី​ស្វញស្វែង​”​ការធ្វើអោយ​គ្មាន​សព្វាវុធ​នុយក្លេអ៊ែ​រទាំ​ង​​ស្រុង​និង​ចៀស​មិន​ផុត​”​របស់​កូរ៉េ​ខាងជើង ហើយ​បាន​បន្ថែមថា​”​យើង​ចង់​សហការ​ជាមួយ​ចិន​។​យើង​សង្ឃឹម​អភិវឌ្ឍ​ទំនាក់ទំនង​យុទ្ធសាស្ត្រ ផ្តល់​ផលប្រយោជន៍​ទៅវិញ​​ទៅមក​រវាង​ចិន​និង​ជប៉ុន​នៅក្នុង​វិស័យ​ជាច្រើន​”​។​​ក្រោយ​ជួប អាបេ លោក​វ៉ាង​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ដាក់​”​កិច្ចសហប្រតិបត្តិការ​ចិន​-​ជប៉ុន​នៅ​ចំណុច​ចាប់ផ្តើម​ថ្មី​មួយ និង​សហការ​គ្នា​លើ​​បញ្ហា​ថាមពល ហិរញ្ញវត្ថុ​និង​បរិស្ថាន​។​

​អំពី​បញ្ហា​កូរ៉េខាងជើង លោក​អាបេ​បាន​និយាយថា​” នៅពេល​បច្ចុប្បន្ន បញ្ហា​នុយក្លេអ៊ែ​រលើ​ឧបទ្វីប​កូរ៉េ​បាន​ធូរស្រាល​និង​ងាក​មក​រក​ទិសដៅ​នៃ​ការធ្វើអោយ​គ្មាន​សព្វាវុធ​​នុយក្លេអ៊ែ​រ​”​។​

​ក្រោយ​ជំនួប​ជាមួយ​អាបេ លោក​វ៉ាង​បាន​និយាយថា ជប៉ុន​យល់​អំពី​សារសំខាន់​នៃ​ការការពារ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោយ​ភាគី​ទាំងពីរ​បាន​”​ឈាន​​ដល់​ការស្រុះស្រួល​មតិ​គ្នា​ថា ក្នុងការ​ប្រឈម​ការ​គាំពារ​និយម យើង​បាន​សន្យា​ប្រើ​ចំណាត់ការ​របស់​យើង​ដើម្បី​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពិភពលោក​ជាមួយ​អង្គការ​WTO​ជា​ស្នូល​របស់​វា​និង​រួម​គ្នា​កសាង​សេដ្ឋកិច្ចណិភព​លោកមួ​យ​ដែល​កាន់តែ​បើកចំហ​ឡើង​”៕​ដោយ​៖​វាសនា​

​រដ្ឋមន្ត្រីការបរទេស វ៉ាង យី និង​សម​ភាគី​ជប៉ុន តា​រ៉ូ កូ​ណូ នៅ​ជំនួប​នៅ​ក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​១៦​មេសា​