ចិន​និង​បង់​ក្លា​ដែស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​”​ខ្សែក្រវាត់​និង​ផ្លូវ​”

522
ចែករម្លែក

​ចិន​និង​បង់​ក្លា​ដែស​ប្តេជ្ញា​ធ្វើ​ឱ្យ​ស៊ីជម្រៅ​កិច្ចសហប្រតិបត្តិការ​”​ខ្សែក្រវាត់​និង​ផ្លូវ​”​របស់​ពួកគេ​កាលពី​ថ្ងៃ​សុក្រ​ទី​៥​កក្កដា​ក្នុងអំឡុង​កិច្ច​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​រវាង​ប្រធានា​ធិ​​ប​តី​ចិន​លោក​ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស លោកស្រី សេក ហា​ស៊ីណា​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​។​

​លោក​ស៊ី ជីន​ពីង បាន​លើកឡើង​ថា ប្រទេស​ចិន​និង​បង់​ក្លា​ដែស​មាន​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង​មកហើយ​។ លោក​បាន​កត់សម្គាល់​ថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២​កាន់​​តែ ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ភាព​ជា​ដៃគូ​យុទ្ធ​សាស​នៃ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​របស់​ខ្ញុំ​នៅ​បង់​ក្លា​ដែស​កាលពី​ឆ្នាំ​២០១៦ ដោយ​បាន​បន្ថែមថា ទំនាក់ទំនង​​កាន់តែ​ស៊ីជម្រៅ​នេះ​បង្កើត​កម្លាំង​ជំរុញ​ថ្មី​មួយ​ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមនិង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រទេស​ទាំង​២​។

​លោក​ស៊ី ជីន​ពីង បាន​និយាយថា ការពង្រឹង​ភាព​ជា​ដៃគូ​រវាង​ចិន​និង​បង់​ក្លា​ដែស​នឹង​នាំមក​នូវ​ភាព​ចម្រុងចម្រើន ស្ថិរភាព និង​ភាព​បើកទូលាយ មិន​ត្រឹមតែ​នៅ​កម្រិត​​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នៅ​ទូទាំង​ពិភពលោក​ទៀតផង​។​

​លោក​បាន​គូសបញ្ជាក់​ពីសារ​សំខាន់​សម្រាប់​ប្រទេស​ទាំង​២​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ឌីជីថល​និង​រួម​គ្នា​កសាង​ផ្លូវ​សូត្រ​ឌីជីថល​សម្រាប់​សក្តានុពល​​ដ៏​អស្ចារ្យ​របស់ខ្លួន​។​

​លោក ស៊ី ជីន​ពីង បាន​លើកទឹកចិត្ត​ឱ្យ​បង្កើន​ទំនាក់ទំនង​ក្នុង​កម្រិត​ខ្ពស់​ឡើង ពង្រឹង​ចំណង​ទាក់ទង​និង​កិច្ចសហប្រតិបត្តិការ​ទៅវិញ​នៅ​គ្រប់​ថ្នាក់​រវាង​រដ្ឋាភិបាល សភា​​គណបក្សនយោបាយ និង​រក្សា​ការគោរព​និង​គាំទ្រ​សម្រាប់​ផលប្រយោជន៍​ដ៏​សំខាន់​និង​វិស័យ​សំខាន់ៗ​រួម​គ្នា​ជា​ច្រើន​ទៀត​។​

​លោក ស៊ី ជីន​ពីង បាន​និយាយថា ចិន​មាន​ឆន្ទៈ​ក្នុង​ការលើកកម្ពស់​ការ​ផ្លាស់ប្តូរ​ការអប់រំ វប្បធម៌ ដំណើ​រទស្ស​និច្ច​យុវជន​និង​ចែ​ករំ​លែង​ព័ត៌មាន​ជា​មួយ​ប្រទេស​បង់​ក្លា​ដែស ​ព្រមទាំង​ផ្តល់​ការគាំទ្រ​ជា​បន្ត​សម្រាប់​បង់​ក្លា​ដែស​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រឆាំង​ភេ​វរ​កម្ម​និង​សមត្ថភាព​អនុវត្ត​ច្បាប់​របស់​ខ្លួន​។​

​សម្រាប់​ភាគី​បង់​ក្លា​ដែស​វិញ លោកស្រី សេក ហា​ស៊ីណា​បាន​អំណរគុណ​ចិន​ចំពោះ​ការគាំទ្រ​ឥត​ផ្លាស់ប្តូរ​របស់​ខ្លួន​និង​ឆ្លៀត​ឱកាស​ផ្តល់​ការអបអរសាទរ​ចំពោះ​ខួប​លើក​​ទី​៩៨​នៃ​ការបង្កើត​បក្សកុម្មុយនិស្ត​ចិន (CPC)​និង​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​ប្រែ​សម្រួល​៖​សុខា​

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស អះអាង​អំពី​ការពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​