ចិន​និង​មី​យ៉ាន់​ម៉ា​”​ឈរ​រួមគ្នា​” ទោះបី​មាន​ប្រតិកម្ម​ខ្លាំង​អំពី​បញ្ហា​ជន​រ៉ូ​ហ៊ីង​យ៉ា​ក៏ដោយ​

117
ចែករម្លែក

​ចិន​និង​មី​យ៉ាន់​ម៉ា​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​មួយ​បន្ទាប់​ពី​កិច្ច​ជំនួប​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​ខែ​មករា​រវាង​ប្រធានាធិបតី​ចិន​ លោក​ស៊ី​ជីន​ពីង​និង​លោកស្រី អ៊ុង សាន​ស៊ូ​ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា ដែល​បាន​សន្យា​ឈរ​នៅ​ជាមួយ​ក្រុង​ប៉េកាំង​ជា​រៀង​រហូត​ទៅ​។​

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ​របស់​មេដឹកនាំ​ចិន​នៅ​រដ្ឋធានី​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​កើតឡើង​នៅពេល​ដែល​ក្រុម​អ្នកវិនិយោគ​លោកខាងលិច ចាប់ផ្តើម​​ងាក​ចេញពី​ប្រទេស​នេះ ដោយសារតែ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។​

​មានការ​បង្ក្រាប​ដោយ​យោធា​ទៅ​លើ​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​កាលពី​ឆ្នាំ ២០១៧ ដែល​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​ហៅ​ថា​​ជា​អំពើ​ប្រល័យ​ពូជសាសន៍​។ ការបង្ក្រាប​ដោយ​យោធា​នេះ បាន​បង្ខំ​ឱ្យ​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា​៧៤០.០០០​នាក់​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​បង់​ក្លា​ដែស​។

​ក្រុង​ប៉េកាំង​បាន​ឈរ​យ៉ាងរ​រឹងមាំ​ជាមួយ​មី​យ៉ាន់​ម៉ា ទោះបីជា​មាន​ការ​ថ្កោលទោស​ក៏ដោយ​។​

​បន្ទាប់ពី​បាន​ទៅដល់​កាលពី​ថ្ងៃ​សុក្រ លោក ស៊ី ជីន​ពីង បាន​ហៅ​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ជា “​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​” សម្រាប់​ទំនាក់ទំនងរ​វា​ង​ប្រទេស​ជិត​​ខាង​ទាំង​២​នេះ នេះ​បើ​យោង​តាម​កាសែត​មី​យ៉ាន់​មា Global New Light ។​

​ជាការ​ឆ្លើង​តប​ក្នុងជំនួប​នោះ លោកស្រី អ៊ុង សាន ស៊ូ​ជី បាន​និយាយថា ប្រទេស​នេះ​នឹង​ឈរ​នៅ​ខាង​ភាគី​ចិន​។​

​លោកស្រី​បាន​និយាយ​នៅក្នុង​អំឡុង​ពិធី​ទទួល​ជួបពិភាក្សា​កាលពី​ថ្ងៃ​សុក្រ​ថា ” វា​ជា​ការពិត​ដែល​ថា​ប្រទេស​ជិតខាង​គ្នា​មិន​មាន​ជម្រើស​ផ្សេងទៀត ក្រៅ​តែ​ពី​ឈរ​នៅ​​ជាមួយគ្នា​ជា​រៀង​រហូត​ទៅ​នោះ​ទេ​”​។​

​ប្រទេស​ធំ​អាស៊ី​មួយ​នេះ ឥឡូវ​នេះ​គឺជា​ប្រទេស​អ្នកវិនិយោគ​ធំ​បំផុត​របស់​មី​យ៉ាន់​ម៉ា​ហើយ​កិច្ចព្រមព្រៀង​សំខាន់​ទាំងនោះ​គឺ រួម​ទាំង​ការកសាង​កំពង់ផែ​ទឹក​ជ្រៅ​​តំបន់​សេដ្ឋកិច្ច​និង ផ្លូវរ​ភ្លើង​ល្បឿន​លឿន​ត​ភ្ជាប់​បណ្តាញ​ឆ្លងកាត់​ប្រទេស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក ស៊ី ជីន​ពីង បាន​ហៅ​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ជា “​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​” សម្រាប់​ទំនាក់ទំនងរ​វាង​ប្រទេសជិតខាង​ទាំង​២​នេះ​