ចិន​និង​ម៉ាឡេស៊ី បង្កើត​យន្តការ​ចរចា​អំពី​សមុទ្រ​ចិន​ខាងត្បូង​

155
ចែករម្លែក

​ចិន​និង​ម៉ាឡេស៊ី បាន​ព្រមព្រៀង​បង្កើត​យន្តការ​ចរចា​រួមគ្នា​មួយ សំរាប់​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកការទូត​កំពូល​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​១២​កញ្ញា ក្រោយ​មាន​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ដែល​ធ្វើ​ទស្សនកិច្ច​ក្រុង​ប៉េកាំង​។​

​សូមបញ្ជាក់​ថា ការបញ្ជូន​នាវា​នៃ​កងទ័ពជើងទឹក​ចិន​រួមទាំង​នាវា​ស្រាវជ្រាវ​រុករក​រ៉ែ​នៅ​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ​កាលពី​ពេល​ថ្មីៗ​បង្ក​ភាព​តានតឹង​ជាថ្មី​ជាមួយ​ប្រទេស​អះអាង​កម្មសិទ្ធិ​​ជាន់គ្នា​ជាមួយ​ចិន​គឺ វៀតណាម​និង​ហ្វីលីពីន​។​

​ម៉ាឡេស៊ី ព្រុយ​ណេ និង​កោះ​តៃវ៉ាន់ ក៏​អះអាង​កម្មសិទ្ធិ​ជាន់​ជាមួយ​ចិន​ផង​ដែរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ម៉ាឡេស៊ី​ក៏​ជំទាស់​នឹង​ការអះអាង​របស់​ចិន​ធំធេង​នៅ​សមុទ្រ​នេះ តែ​មិន​សូ​ច​ចេញ​មុខមាត់​តវ៉ា​ខ្លាំង​ដូច​វៀតណាម​និង​ហ្វីលីពីន​ទេ ជាពិសេស​បន្ទាប់​ពី​ចិន​វិនិយោគ​ប្រាក់​រាប់ពាន់​​លាន​ដុល្លារ​លើ​គំរោង​ហេដ្ឋារចនាសម្ពន្ធ​ធំៗ​នៅក្នុង​ប្រទេស​ខ្លួន ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​។​

​ម៉ាឡេស៊ី​តែង​តាមដាន​នាវា​កងទ័ព​ជើង​ទឹក​និង​កង​ឆ្នាំ​សមុទ្រ​ចិន​ដែល​ចូល​ក្នុង​ដែនទឹក​ដែល​ម៉ាឡេស៊ី​អះអាងថា​ជា​របស់​ខ្លួន​តែ​ចិន​គោរព​ម៉ាឡេស៊ី​និង​កន្លង​មក​ចិន​មិនបាន​​ធ្វើ​អ្វី​ដែល​បង្ក​បញ្ហា​ដល់​យើង​ទេ នេះ​បើ​តាម​ការអះអាង​របស់​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ម៉ាឡេស៊ី​លោក​ម៉ូ​ហា​ម៉ា​ត សាប៊ូ​កាលពី​ខែ​មុន​។​

​សមាជិក​ក្រុមប្រឹក្សា​រដ្ឋ​ចិន លោក​វ៉ាង យី បាន​ប្រាប់​សន្និសីទកាសែត​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក សាយ​ហ្វ៊ុត​ឌីន អាប់​ឌុល​ឡា​ថា ៖​ឆ្នាំនេះ ភាព​តានតឹង​នៅ​សមុទ្រ​​ចិន​ខាងត្បូង​បាន​ថយចុះ​។​រដ្ឋ​តូចៗ​និង​ចិន​បាន​សន្យា​តាំងចិត្ត​ថា​នឹង​បន្ត​ដោះស្រាយ​ដោយ​សមស្រប​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​រួម​គ្នា​ការពារ​សន្តិភាព​និង​ស្ថិរភាព​នោះ​ទី​​នោះ​។​ដើម្បី​សំរេច​គោលដៅ​នេះ ភាគី​ទាំង​២​បាន​ព្រមព្រៀង​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​មួយ សំរាប់​បញ្ហា​សមុទ្រ​ជា​វេទិកា​ចរចា​និង​កិច្ចសហការ​ថ្មី​មួយ​សំរាប់​ភាគី​ទាំង​​ពីរ​»៕​ដោយ​៖​វាសនា​

លោក​វ៉ាង យី បាន​ប្រាប់​សន្និសីទកាសែត​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី ថា​ភាគី​ទាំង​២​បាន​ព្រមព្រៀង​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​មួយ សំរាប់​បញ្ហា​សមុទ្រ​

#