ចិន​និង​រុស្ស៊ី​ធ្វើ​ពិសោធន៍​នៅ​ទី​អវកាស​រួមគ្នា​ដើម្បី​កាត់ផ្តាច់​ផ្កាយរណប ដោយ​នាំ​ឱ្យគេ​បារម្ភ​អំពី​ការធ្វើ​ចារកម្ម​

1076
ចែករម្លែក
  • 87
    Shares

​ចិន​និង​រុស្ស៊ី​បានរួម​កម្លាំង​គ្នា​និង​កំពុង​ជំរុញ​ទៅមុខ​នូវ​ផែនការ​ដ៏​ចម្រូងចម្រាស់​ដើម្បី​ធ្វើឱ្យ​ក្តៅ​និង​ផ្លាស់ប្តូរ​បរិយាកាស​ផែនដី​។​

​អ្នកជំនាញ​អះអាងថា គម្រោង​នេះ​អាច​នឹងមាន​ចរិត​យោធា ព្រោះ​វា​អាច​រំខាន​ដល់​បណ្តាញ​ទូរគមនាគមន៍​ផ្កាយរណប ដែលជា​គុណសម្បត្តិ​ពិ​សេសមួយ​នៅក្នុង​ព្រឹត្តិការណ៍​កើតសង្គ្រាម​ឬ​ធ្វើ​ចារកម្ម​។​

​ភាគល្អិត​ដែល​គេ​ហៅថា​អ៊ីយ៉ុង បង្កើត​ស្រទាប់​ផ្លាត​មកលើ​តំបន់​ជាក់លាក់​មួយ និង​បណ្តាល​ឱ្យដាច់​ប្រព័ន្ធ​ផ្កាយរណប​។​

​មហាអំណាច​ទាំង​២​នេះ​បានធ្វើ​ពិសោធន៍​រួមគ្នា​ជាច្រើន ដែល​បាន​ផ្លាស់ប្តូរ​សមាសធាតុ​គីមី​របស់​ខ្យល់​នៅលើ​ទ្វីបអឺរ៉ុប ហើយ​ចិន​មាន​ផែនការ​ពង្រីក​ការប្រើប្រាស់​បច្ចេកវិជ្ជា​នេះ​។​

​កាសែត South China Morning Post បាន​រាយការណ៍​ថា​ការពិសោធន៍​មួយ​គឺ​បាន​ពាក់ព័ន្ធ​នឹង​តំបន់​មួយ​ស្មើនឹង​ពាក់កណ្តាល​នៃ​ផ្ទៃដី​ចក្រភព​អង់គ្លេស (១២៦.០០០ គីឡូម៉ែត្រ​ក្រឡា​) និង​មាន​កម្ពស់ ៥០០ គីឡូម៉ែត្រ​ពីលើ​អឺរ៉ុប​ខាងកើត​។​

​ទីក្រុង​វ៉ា​ស៊ី​ល​សឺ​ក (Vasilsursk) ដែលជា​ទីក្រុង​តូច​បំផុត​របស់​រុស្ស៊ី​បាន​ជួបប្រទះ​ការកើនឡើង​នូវ​ថាមពល​អគ្គិសនី ដែលមាន​ភាគល្អិត​តូចៗ​អវិជ្ជា​មាន​ច្រើនជាង​តំបន់​នៅក្បែរៗ​នោះ​១០​ដង​។​

​ការពិសោធន៍​បន្ថែមទៀត​រួមមាន​ការបង្កើន​សីតុណ្ហភាព​នៃ​ផ្លា​ស្មា​នៅក្នុង​បរិយាកាស​លើសពី ១០០ អង្សា​។​

​អេ​ឡិច​ត្រុ​ង​ត្រូវបាន​បញ្ជូនទៅ​មេឃ​ចេញពី​ទីតាំង​អ្នកជំនាញ​នៅ​ទីក្រុង​វ៉ា​ស៊ី​ល​សឺ​ក ដែល​ត្រូវបាន​កសាងឡើង​ក្នុងអំឡុង​សង្គ្រាមត្រជាក់​។​

​វា​ផលិត​ម៉ា​យ​ក្រូ​វេ​វ​នៅ​កម្លាំង ២៦០ មេ​ហ្គា​វ៉ា​ត់ គឺ​គ្រប់គ្រាន់​ដើម្បី​បំភ្លឺ​ទីក្រុង​តូច​មួយ​៕ ដោយ៖ កញ្ញាដាលីស

ចិន​និង​រុស្ស៊ី​កំពុង​ពិសោធន៍​បាញ់​កម្តៅ​មក​បរិយាកាស​ដើម្បី​ផ្តាច់​ផ្កាយរណប