ចិន​និង​វៀតណាម​បើក​ច្រក​អន្តរជាតិ​ផ្លូវគោក​ថ្មី​

1157
ចែករម្លែក

​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ ២០១៨ ប្រទេស​ចិន​និង​វៀតណាម​បានរួម​គ្នា​រៀបចំ​ពិធី​បើក​ច្រក អន្តរជាតិ ទូ​ឡុង​ប្រទេស​ចិន​-​ជី​ង​មិន​ខូវ​ប្រទេស វៀតណាម​។ នេះ​គឺជា​ច្រក​អន្តរជាតិ ផ្លូវគោក​ថ្មី​មួយទៀត​រវាង​ប្រទេស​ចិន និង​វៀតណាម​សម្រាប់​ឱ្យ​អ្នកដំណើរ ឆ្លងដែន និង​ដឹកជញ្ជូន​ទំនិញ​តាម ផ្លូវគោក​។​
​ ​
​ច្រក​អន្តរជាតិ​ទូ​ឡុង​ប្រទេស ចិន​មាន​ទីតាំង​ស្ថិតនៅតាម​បង្គោល ព្រំដែន​ចិន​-​វៀតណាម លេខ​១៩៧ ដែលមាន​ចម្ងាយ​៤៧​គីឡូម៉ែត្រ​ពី​ទី​រួម ស្រុក​ម៉ា​ក្វាន់​នៃ​មណ្ឌល​ស្វយ័ត​ជន ជាតិ​ជួង និង​មា​វ វិ​ន​សាន ខេត្ត យូ​ន​ណាន​។ ច្រក​អន្តរជាតិ​នេះ​ជា​ច្រក ផ្លូវគោក​ដ៏​សំខាន់​សម្រាប់​ធ្វើដំណើរ ពី​ខេត្ត​យូ​ន​ណាន​ទៅ​ប្រទេស​វៀត ណា​ម​ហើយក៏​ជា​ច្រក​សំខាន់​សម្រាប់​ជំ​រុញឱ្យ​ប្រទេស​ចិន បើកទូលាយ​ចំពោះ តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាងត្បូង ។​

​ប៉ុន្មាន​ឆ្នាំនេះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​និង ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង វៀតណាម​បាន​ត្រូវ​ពង្រឹង​និង​ពង្រីក ឥតឈប់ឈរ​ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់ ជំរុញ​ការបើក ទូលាយ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តាម តំបន់​ព្រំដែន​នៅ​ខេត្ត​យូ​ន​ណាន ៕ ដោយ​យ៉ាវ ពីង (​ស៊ីន​ហួ ចិន​)​