ចិន​និង​ឡាវ ជំរុញ​ការកសាង​សហគមន៍​នៃ​អនាគត​រួមគ្នា​

1001
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង កាលពី​ថ្ងៃ​ពុធ​ទី​៣០​ឧសភា​បានធ្វើការ​ពិភាក្សា​ជាមួយ ប្រធានាធិបតី​ឡាវ លោក បួន​ញ៉ា​ង វ៉ូ​រ៉ា​ជី​ត នៅ​ក្រុង​ប៉េកាំង ដោយ​ភាគី​ទាំងពីរ​​បាន​ព្រមព្រៀង​ជំរុញ​ការអភិវឌ្ឍន៍​ថ្មី​ក្នុង​ការកសាង​សហគមន៍​នៃ​ជោគវាសនា​រួម​។​

​លោក​ស៊ី បាន​មានប្រសាសន៍ថា​” នៅ​ឆ្នាំ​២០១៣ ខ្ញុំ​បានស្នើ​ជា​លើកដំបូង​ថា ចិន​និង​ឡាវ​គួរ​រួមគ្នា​សាង​សហគមន៍​នៃ​ជោគវាសនា​រួម ដែល​ត្រូវបាន​ភាគី​ឡាវ​ស្វាគមន៍​ជា​​ខ្លាំង​”​។​

​លោក​ស៊ី​បាន​បន្ថែមថា ភាគី​ទាំងពីរ​គួរផ្តោត​ការយកចិត្តទុកដាក់​លើ​ការកសាង​សហគមន៍​នៃ​ជោគវាសនា​រួម​នេះ និង​ជំរុញ​វា​ដោយ​ប្រែក្លាយ​ទស្សនៈ​ទៅជា​ការពិត​។​

​ក្នុងអំឡុង​កិច្ចពិភាក្សា​របស់​មេដឹកនាំ​ទាំងពីរ ប្រធានាធិបតី​ចិន​បាន​អំពាវនាវ​អោយ​ពង្រឹង​ការទាក់ទង​យុទ្ធសាស្ត្រ​ជាមួយ​ឡាវ​និង​កិច្ចសហការ​ទ្វេភាគី នៅក្រោម​ក្របខណ្ឌ​​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ព្រមទាំង​កិច្ចសហការ​សន្តិសុខ​និង​ការផ្លាស់ប្តូរ​វប្បធម៌​។​

​ចំណែក​ប្រធានាធិបតី បួន​ញ៉ា​ង បាន​និយាយថា ឡាវ​សូម​អរគុណ​ចិន​ដោយស្មោះ​ចំពោះ​ការគាំទ្រ​និង​ជំនួយ​ជា​យូរ​មកហើយ​របស់​ចិន​។​

​មេដឹកនាំ​ទាំងពីរ​បាន​ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហការ​បន្ទាប់ពី​កិច្ចពិភាក្សា​៕ដោយ៖វាសនា