ចិន​និង​អាស៊ាន​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​សមុទ្រ​

2929
ចែករម្លែក

​នាវា​ចំនួន​៨​គ្រឿង បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​សមុទ្រ​អាស៊ាន​-​ចិន​ជា​លើកទីមួយ​នៅ​ទីក្រុង​ហ្សា​ន់​ជាំ​ង​នៅ​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​ខែតុលា​។​

​នៅក្នុង​ពិធី​បើក​ធ្វើ​សមយុទ្ធ​សមុទ្រ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​Ma Xie ដែល​ត្រូវបាន​ចូលរួម​ដោយ​ប្រទេស​ទាំង​ចំនួន​១១​នេះ លោក Lew Chuen Hong​ឧ​ត្ត​នា​វី​​នៃ​កងទ័ពជើងទឹក​សិង្ហ​បុរី​បាន​ថ្លែង​អំពី​ភាព​សំខាន់​នៃ​សមុទ្រ​សម្រាប់​តំបន់​នេះ និង ភាពរុងរឿង​អាច​កើតមាន​ទៅបាន​លុះត្រាតែ​សមុទ្រ​មាន​ស្ថិរភាព​និង​សុវត្ថិភាព​។​

​លោក Lew Chuen Hong និង លោក Yuan Yubai ឧ​ត្ត​មនា​វី​រង​នៃ​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន បាន​បើក​រួមគ្នា​នូវ​ការចាប់ផ្តើម​សមយុទ្ធ​នេះ ដែលមាន​មនុស្ស​​ជាង​១.០០០​នាក់​ចូលរួម​កាលពី​ថ្ងៃ​ចន្ទ​។​

​សិង្ហ​បុរី​និង​ចិន សហការ​រៀបចំ​ធ្វើ​សមយុទ្ធ​ដែលមាន​រយៈពេល​៦​ថ្ងៃនេះ ដែល​ត្រូវបាន​រំពឹងថា​នឹងមាន​ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង​ចូលរួម​និង​ធ្វើ​ប្រតិបត្តិ​ការហ្វឹកហាត់​​ស្វែងរក​និង​សង្គ្រោះ​រួមគ្នា​។​

​ខណៈដែល សិង្ហ​បុរី បញ្ជូន​នាវាចម្បាំង​RSS Stalwart ចូលរួម​សមយុទ្ធ​នេះ ចិន​បញ្ជូន​នាវា​ពិឃាត​Guangzhou និង​នាវាចម្បាំង​មួយចំនួន​ទៀតហើយ​មាន​នាវា​ជា​​ច្រើន​ទៀត​មកពី​ប្រទេស​ព្រុយ​ណេ ហ្វីលីពីន ថៃ និង វៀតណាម​។​

​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា បាន​បញ្ជូន​ក្រុម​អ្នកសង្កេតការណ៍​៕ដោយ៖សុខា/sn

នាវា​ច្រើន​គ្រឿង បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​សមុទ្រ​អាស៊ាន​-​ចិន​ជា​លើកទីមួយ​នៅ​ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​ទី​២២​ខែតុលា​

វៀតណាមបញ្ជូននាវាហ្រ្វីហ្កាត015 Tran Hung Daoទៅចូលរួម