ចិន​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន​នៅពេល​ប្រធានាធិបតី​ចិន​ធ្វើ​ទស្សនកិច្ច​

809
ចែករម្លែក

​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បាន​និយាយថា ប្រទេស​ចិន​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ជាច្រើន កាលពី​ថ្ងៃ​សុក្រ​ទី​២០​កក្កដា នៅពេល​​ដែល ប្រធានាធិបតី​ចិន​លោក Xi Jinping បានធ្វើ​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​នឹង​ពង្រឹង​ចំណងទាក់ទង​នយោបាយ​។​

​លោក Xi Jinping បាន​ជួប លោក Sheikh Mohammed bin Rashid al-Maktoum អនុ​ប្រធានាធិបតី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង ព្រះអង្គម្ចាស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម Sheikh Mohammed bin Zayed Al-Nahyan ក្នុងអំឡុង​ទស្សនកិច្ច​លើក​ទី​២​រយៈពេល​៣​ថ្ងៃ​។​

​លោក Sheikh Mohammed bin Rashid al-Maktoum បាន​និយាយ​នៅលើ​Twitter​ថា “​យើង​មាន​កិច្ចព្រមព្រៀង នយោបាយ​និង​សេដ្ឋកិច្ច​ដ៏​សំខាន់​និង​គម្រោង​ជាច្រើន​​នៅក្នុង​វិស័យ​ថាមពល និង​បច្ចេកវិទ្យា​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​” ។​

​លោក​បាន​បន្ថែមថា ” ជាងនេះទៀត​នោះ យើង​មាន​ឆន្ទៈ​នយោបាយ​ដ៏​រឹងមាំ​ដើម្បី​ចាប់ផ្តើម​ដំណាក់កាល​សហប្រតិបត្តិ​ការ​ដ៏​ធំ “​។​

​ប្រទេស​ចិន​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បាន​ព្រមព្រៀងគ្នា​រួចហើយ​លើ​កិច្ចព្រមព្រៀង​ប្រេង​និង​ពាណិជ្ជកម្ម​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោក Xi Jinping ។​

​ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al-Nahyan មានបន្ទូល​នៅលើ​Twitter​ថា គណៈប្រតិភូ​ទាំង​២​នេះ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​​និង​កិច្ចព្រមព្រៀង​ជាច្រើន កាលពី​ថ្ងៃ​សុក្រ​។​

​សារព័ត៌មាន​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​WAM​បាន​និយាយថា អនុស្សរណៈ​យោគយល់​និង​កិច្ចព្រមព្រៀង​​សរុប​ចំនួន​១៣ ត្រូវបាន​សម្រេចបាន​នៅក្នុង​ខែ​នេះ ។​

​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ADNOC​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង ក្រុមហ៊ុន​ប្រេង​ចិន​China National Petroleum ក៏បាន​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​ទាំងនោះ​ផងដែរ កាលពី​ថ្ងៃ​សុក្រ​។​ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ADNOC​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​៕ដោយៈសុខា/sn

លោក Xi Jinping និង ព្រះអង្គម្ចាស់​Sheikh Mohammed bin Zayed al-Nahyan​ដើរ​ត្រួតពល​នៅ​វិមាន​ប្រ​ធានា​ធីប​តី​នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​