ចិន​និយាយថា​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធ្វើ​ការហ្វឹកហាត់​ជា​លើកដំបូង​លើ​សមុទ្រ​

1070
ចែករម្លែក
  • 175
    Shares

កងទ័ពអាកាស ចិន បាន និយាយ កាលពី ថ្ងៃ ពុធ ថា យន្តហោះ ចម្បាំង បំបាំងកាយ ចិន J-20 ដែល ផលិត នៅ ប្រទេស ចិន បាន ធ្វើ ការហ្វឹកហាត់ តាម សមុទ្រ ជា លើកដំបូង ។

អ្នកនាំពាក្យ កងទ័ពអាកាស ចិន លោក Shen Jinke បាន និយាយ ថ ថា បេសកកម្ម នៅ ពេល ថ្មីៗ នេះ បាន យក យន្តហោះ នេះ ឬ យន្តហោះ ជាច្រើន ទៀត ចេញ ទៅ សមុទ្រ ដើម្បី ធ្វើ សមយុទ្ធ នៅក្រោម ” លក្ខខណ្ឌ សង្គ្រាម ពិតប្រាកដ ” ។ លោក បាន ហៅ ការធ្វើ សយ មុទ្ធ នេះ ថា ជា ” ការបង្កើន សមត្ថភាព បន្ថែម ទៀត នៃ សមត្ថភាព ប្រយុទ្ធ របស់
កងទ័ព អាកាស ” ។

ចិន បាន និយាយ កាលពី ខែ កុម្ភៈ ថា យន្ដហោះ បំបាំងកាយ នេះ បាន ទទួល សមត្ថភាព ប្រតិបត្តិការ ដំបូង ហើយ ត្រូវបាន ប្រគល់ ទៅឱ្យ អង្គភាព ទ័ព ប្រយុទ្ធ ។

ដោយ ហោះ សាកល្បង ជា លើកដំបូង កាលពី ឆ្នាំ ២០១១ នោះ យន្តហោះ ចម្បាំង J-20 គឺជា ការឆ្លើយតប សរ បស់ ចិន ចំពោះ យន្ដហោះ ចម្បាំង ជំនាន់ ទី ៥ ដូចជា យន្ត ហោះ F-22 និង យន្តហោះ F-35 របស់ អាមេរិក ៕

យន្តហោះ ចម្បាំង បំបាំង កាយ ២ ហោះហើរ ក្នុង ពិធី ពិព័រណ៍ កងទ័ពអាកាស ចិន នៅ ទីក្រុង Zhuhai ប្រទេស ចិន កាលពី ឆ្នាំ ២០១៦