ចិន​និយាយថា កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បានបញ្ចប់​ជាមួយនឹង​លទ្ធផល​វិជ្ជមាន​

304
ចែករម្លែក

​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​១០​មករា​ថា កិច្ចពិភាក្សា​ពាណិជ្ជកម្ម​៣​ថ្ងៃ​ជាមួយ​អាមេរិក​បានបញ្ចប់​កាលពី​ថ្ងៃ​ពុធ​ជាមួយនឹង​លទ្ធផល​វិជ្ជមាន ដោយ​វា​បានដាក់​​ចេញ​«​មូលដ្ឋាន​»​សំរាប់​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ណាមួយ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយថា ការចរចា​នៅ​ក្រុង​ប៉េកាំង​នា​សប្តាហ៍​នេះ​«​បើកទូលាយ ស៊ី​ជំរៅ​និង​ពិស្តារ និង​បាន​បង្កើត​មូលដ្ឋាន​មួយ​សំរាប់​ដំណោះស្រាយ​​នៃ​ការព្រួយបារម្ភ​ផ្សេងៗ​»​។​

​ក្នុងពេល​ជាមួយគ្នា​ ​អាមេរិក​បាន​រំលេច​អោយឃើញ​អំពី​ការសន្យា​របស់​ចិន​ថា​នឹង​ទិញ​កសិផល​និង​ទំនិញ​ដទៃទៀត​របស់​អាមេរិក​ច្រើនឡើង ។​ភាគី​ទាំងពីរ​មិនបាន​​បញ្ជាក់ថា​នឹង​ជួបប្រជុំគ្នា​ជាថ្មី​នៅពេលណា​ទេ តែ​បាន​សន្យា​បន្ត​ទាក់ទង​គ្នា​ជាប់​។​

​កិច្ចពិភាក្សា​នៃ​មន្ត្រី​កំរិត​កណ្តាល​នេះ​បានបញ្ចប់​កាលពី​ថ្ងៃ​ពុធ​ទី​៩​មករា តែ​នៅ​មិនទាន់​សំរេច​កិច្ចព្រមព្រៀង​ចុងក្រោយ​ណាមួយ​ទេ​។​

​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រុម​គណៈប្រតិភូ​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយថា កិច្ច​ពិភាក្សាបាន​ផ្តោតលើ​ការសន្យា​របស់​ចិន​អំពី​ការទិញ​កសិផល ថាមពល ទំនិញ​​ចេញពី​រោងចក្រ​ឧស្សាហកម្ម​និង​ផលិតផល​ដទៃទៀត រួមទាំង​សេវា​ក្នុង​ចំនួន​និង​បរិមាណ​ច្រើនឡើង​ពី​សហរដ្ឋអាមេរិក​។​

​កិច្ចពិភាក្សា​នេះ​កត់សំគាល់​ជំនួប​ពិភាក្សា​ផ្លូវការ​លើកដំបូង​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ព្រមព្រៀង​មិន​វាយ​ពន្ធ​​ថ្មី​បន្ថែម​លើ​ទំនិញ​ផង​គ្នា​នៅឯ​ជំនួប​កំពូល​G20​កាលពី​ខែធ្នូ​។​

​ការផ្អាក​សង្គ្រាម​វាយ​ពន្ធ​នេះ​កើតឡើង​ក្រោយពី​ភាគី​ទាំងពីរ​បានប្រកាស់​ដំឡើង​ពន្ធ​លើ​ទំនិញ​ផង​គ្នា​ជា​ច្រើនដង​ក្នុង​តំលៃ​រាប់ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។​អាមេរិក​​បាន​យកពន្ធ​លើ​ទំនិញ​ចិន​តំលៃ​ជាង​២៥០​ពាន់​លាន​និង​បាន​គំរាម​យក​បន្ថែម ខណៈ​ចិន​បាន​ឆ្លើយតប​ដោយ​វាយ​ពន្ធ​១១០​ពាន់​លាន​លើ​ទំនិញ​អាមេរិក​។​

​ត្រាំ​បាន​និយាយ​ទុកជាមុន​ថា បើ​ចរចា​មិន​សំរេចបាន​កិច្ចព្រមព្រៀង​មួយ​ទេ​នៅមុន​ថ្ងៃ​២​មីនា ឆ្នាំ​២០១៩ លោក​នឹង​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​ទៀត​​ដោយ​បង្កើន​ពី​អត្រាពន្ធ​១០​ភាគរយ​ទៅ​២៥​ភាគរយ​៕​ដោយ​៖​វាសនា​

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​១០​មករា​ថា​ភាគី​ទាំងពីរ​បានធ្វើ​ការពិភាក្សា​ស៊ី​ជំរៅ​និង​ពិស្តារ​អំពី​ពាណិជ្ជកម្ម​និង​បញ្ហា​រចនា​សម្ពន្ធ​ដែល​ជាការ​ព្រួយ​​បារម្ភ​រួម​។​កិច្ច​ពិភាក្សាបាន​នាំអោយមាន​ការយល់​គ្នា​និង​បង្កើត​មូលដ្ឋាន​សំរាប់​ដោះស្រាយ​ជម្លោះ​