ចិន​និយាយថា ពន្ធ​របស់​អាម៉េរិក​បច្ចុប្បន្ន ត្រូវតែ​ដក​ចេញ​ដើម្បី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​

591
ចែករម្លែក

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​កក្កដា​ថា​ក្រុម​ពាណិជ្ជកម្ម​មកពី​ប្រទេស​ទាំង​ពីរ​កំពុង​ទាក់ទង​គ្នា តែ​ពន្ធ​របស់​អាម៉េរិក​បច្ចុប្បន្ន​ត្រូវតែ​ដក​ចេញ ​បើ​ចង់​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​។​

​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ កាលពី​សប្តាហ៍​មុន​បាន​ព្រមព្រៀង​ធ្វើការ​ពិភាក្សា​ពាណិជ្ជកម្ម​ដែល​បាន​ជាប់គាំង​តាំងពី​ខែ​ឧសភា​នោះ​ជា​ថ្មី បន្ទាប់​ពី​មន្ត្រី​អាម៉េរិក​បាន​ចោទប្រកាន់​​ចិន​ថា​ដក​ពាក្យសន្យា​ដែល​បាន​ធ្វើ​ក្នុង​កិច្ចព្រមព្រៀង​នៃ​ការពិភាក្សា​ជា​ដំណាក់ៗ ហើយ​ដែល​ពួក​អ្នក​ចរចា​និយាយ​ថា​ជិត​សំរេច​១០០​ភាគរយ​នោះ​។​

​ដើម្បី​អោយ​កិច្ច​ពិភាក្សា​អាច​បន្ត​ដំណើ​ការ​បាន ប្រធានាធិបតី​អាម៉េរិក​បាន​យល់ព្រម​មិន​វាយ​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​តំលៃ​៣០០​លាន​ដុល្លារ​បន្ថែម និង​អាច​បន្ធូរបន្ថយ​​ការ​រឹតត្បិត​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​Huawei​។​

​អាម៉េរិក​ឥឡូវ យកពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តំលៃ​២៥០​ពាន​លាន​ដុល្លារ ចាប់ពី​គ្រឿង​សង្ហា​រឹម​ដល់ គ្រឿង​អេឡិចត្រូនិក​៕ដោយ៖វាសនា

ទង់ជាតិ​អាម៉េរិក​និង​ចិន​នៅ​បញ្ជរ​សភាពាណិជ្ជកម្ម​អាម៉េរិក​ក្នុងអំឡុង​ពិព័រណ៍​អន្តរជាតិ​ចិន​សំរាប់​ពាណិជ្ជកម្ម​នៅ​ក្រុង​ប៉េកាំង​