ចិន​នឹង​កាត់ទោស​អតីត​មេ​ប៉ូលិស​អន្តរជាតិ​

198
ចែករម្លែក

​គណបក្ស​កុម្មុយនីស្ត​ចិន​និយាយថា លោក​ម៉េង ហុង​វៃ (Meng Hongwei) អតីត​មេ​ប៉ូលិស​អន្តរជាតិ​ជនជាតិ​ចិន នឹងត្រូវ​កាត់ទោស​នៅក្នុង​ប្រទេស​របស់ខ្លួន​ពីបទ​ទទួល​សំណូក​។​

​យោងតាម​ក្រុម​ឃ្លាំមើល​របស់​គណៈកម្មាធិកា​រ​កណ្តាល​អធិការកិច្ច​វិន័យ (CCDI) បានឱ្យដឹងថា លោក​ហុង​វៃ​ ត្រូវបាន​បណ្តេញ​ចេញពី​គណបក្ស និង​ដកហូត​តំណែង​ទាំងអស់​នៅក្នុង​រដ្ឋាភិបាល​។​

​ការបាត់​ខ្លួន​លោក​ហុង​វៃ​កាលពី​ខែកញ្ញា ​បានធ្វើឱ្យ​អន្តរជាតិ​ព្រួយបារម្ភ​។​

​ភរិយា​របស់គាត់​បាន​រាយការណ៍​ថា ស្វាមី​គាត់​បាន​បាត់​ខ្លួន​អំឡុងពេល​ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។​

​បុរស​វ័យ​៦៥​ឆ្នាំ​ ដែល​រស់នៅ​ក្នុងប្រទេស​បារាំង​រូបនេះ​បាន​លាលែង​ពី​តំណែង​ជា​មេ​ប៉ូលិស​អន្តរជាតិ បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ចិន​។​

​កាលពី​ខែតុលា អាជ្ញាធរ​ចិន​បាន​និយាយថា លោក​ម៉េង ​ត្រូវបាន​ស៊ើបអង្កេត​ពីបទ​ទទួល​ប្រាក់​សំណូក​៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ម៉េង ហុង​វៃ​ នឹងត្រូវ​កាត់ទោស​ដោយ​អាជ្ញាធរ​ចិន​នាពេលខាងមុខ