ចិន​នឹង​កាត់បន្ថយ​ការ​នាំចូល​កាកសំណល់​ដល់​កម្រិត​សូន្យ​នៅ​ឆ្នាំក្រោយ​

349
ចែករម្លែក
  • 8
    Shares

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​បរិស្ថាន​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែ​មីនា​ថា​ចិន​នឹង​កាត់បន្ថយ​ការ​នាំចូល​កាកសំណល់​រឹង​ឱ្យ​មក​នៅ​កម្រិត​សូន្យ​នៅ​ឆ្នាំក្រោយ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​កាត់បន្ថយ​បរិស្ថាន​កខ្វក់​និង​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​អ្នក​កែច្នៃ​ឡើង​វិញ​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​កើន​​ឡើង​ក្នុងស្រុក​។​

​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក ចិន​បាន​នាំយក​ក្រដាស ជ័រ​ប្លា​ស្ទិក​កាកសំណល់​អេឡិចត្រូនិច និង​សំណល់​លោហធាតុ​បរទេស​រាប់រយ​លាន​តោន សម្រាប់​ការកែច្នៃ​ឡើង​វិញ​នៅ​​តាម​ឃ្លាំង​ផ្ទុក​កាកសំណល់​ជា​ច្រើន​នៅ​ប្រទេស​នេះ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ចាប់ផ្តើម​ដាក់​កម្រិត​ការ​នាំចូល​និង​ការ​ការដឹកជញ្ជូន​កាកសំណល់​កាលពី​ឆ្នាំមុន ស្របពេល​​ដែល​ក្រុម​អាជ្ញាធរ​គយ បានចាប់ផ្តើម​បង្ក្រាប​ជា​បន្តបន្ទាប់​លើ​កាកសំណល់​រត់ពន្ធ ដែល​នាំ​ដល់​ការចាប់ខ្លួន​រាប់រយ​នាក់​។​

​លោក​ឈូ​វ ឈី​វិន មន្ត្រី​ជាន់​ខ្ពស់​មក​ក្រសួង​បរិស្ថាន បាន​និយាយថា ” ចិន​នឹង​បង្កើន​ការ​រឹតបន្តឹង​ការ​នាំចូល​កាកសំណល់​រហូត​ដល់​កម្រិត​សូន្យ​នៅ​ឆ្នាំ​២០២០​។​

​ក្រសួង​នេះ បាន​និយាយថា ចិន​បាន​នាំចូល​កាកសំណល់​រឹង​ចំនួន​២២,៦​លាន​តោន​កាលពី​ឆ្នាំមុន ដោយ​ធ្លាក់​ចុះ​៤៧​ភាគរយ​ដោយ​ធៀប​នឹង​មួយ​ឆ្នាំ​មុន​៕​ប្រែ​សម្រួល​៖​សុខា​

ចិន​នាំចូល​កាកសំណល់​ពី​បរទេស​រាប់​លាន​តោន ប៉ុន្តែ ខ្លួន​បាន​ចាប់ផ្តើម​រឹតបន្តឹង​ការនាំ​ចូល​កាកសំណល់​កាលពី​ឆ្នាំមុន​