ចិន​នឹង​ដាក់ឱ្យ​ដំណើរការ​រថភ្លើង​ល្បឿន​លឿន​បំផុត​របស់ខ្លួន​ឡើងវិញ​នៅ​ខែក្រោយ​

1214
ចែករម្លែក

​ប្រទេស​ចិន​នឹង​បើក​ដំណើរការ​ឡើងវិញ​នូវ​រថភ្លើង​លឿន​បំផុត​មួយ​របស់​ពិភពលោក ដែល​រត់​ក្នុង​ល្បឿន ៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​រថភ្លើង​នេះ​នឹង​ផ្តល់​សេវាកម្ម​លើផ្លូវ​ពី​ទីក្រុង​ប៉េកាំង​ទៅ​សៀង​ហៃ​ចាប់ពី​ខែក្រោយ​ទៅ ដោយ​ធ្វើឱ្យ​ការធ្វើដំណើរ​លើផ្លូវ​ប្រវែង ១.២៥០ គីឡូម៉ែត្រ ប្រើពេល​តែ ៤ ម៉ោង​និង ៣០ នាទី ប៉ុណ្ណោះ​។ ផ្លូវ​រថភ្លើង​ផ្សេងទៀត​កំពុង​ត្រូវបាន​បន្ថែម​។​

​ប្រទេស​ចិន​បាន​ដំណើរការ​រថភ្លើង​ជា​លើកដំបូង​នៅ​ល្បឿន ៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង កាលពី​ខែសីហា​ឆ្នាំ ២០០៨ ប៉ុន្តែ​បាន​កាត់​បន្ថយល្បឿន​មក​នៅត្រឹម ២៥០-៣០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​វិញ​នៅក្នុង​ឆ្នាំ ២០១១ បន្ទាប់ពី​ការបុក​គ្នា​រវាង​រថភ្លើង​ពីរ​ខ្សែ​នៅ​ជិត​ទីក្រុង​វ៉េ​ន​ចូ​វ​ដែល​បានសម្លាប់​មនុស្ស ៤០ នាក់​និង​រងរបួស ១៩១ នាក់​។​

​ប្រទេស​ចិន​បាន​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ជាង ២ ម៉ឺន​គីឡូម៉ែត្រ ជាមួយនឹង​គោលដៅ​បន្ថែម ១ ម៉ឺន​គីឡូម៉ែត្រ​ទៀត នៅ​ឆ្នាំ ២០២០​។​

​ចិន​បាន​ចំណាយ​ប្រាក់​ប្រមាណ ៣៦០ ពាន់​លាន​ដុល្លារ​លើផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែលជា​បណ្តាញ​ផ្លូវ​រថភ្លើង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង​ល្បឿន​លឿន​បំផុត​របស់​ចិន​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​ខែកញ្ញា​ខាងមុខ