ចិន​នឹង​ផលិត “​ម៉ាស៊ីន​កាត់​ខ្ញែ​សមុទ្រ​” ដើម្បី​ការពារ​សុវត្ថិភាព​នាវា​ផ្ទុក​យន្តហោះ​

234

​ប្រទេស​ចិន​បានចាប់ផ្តើម​ដាក់ឱ្យ​ប្រើ​នាវា​ផ្ទុក​យន្តហោះ​ដំបូង​របស់ខ្លួន​នៅ​ដើម​ឆ្នាំនេះ​នៅក្នុង​ពិធី​មួយ​ដែល​ពោរពេញ​ដោយ​អារម្មណ៍​ស្នេហា​ជាតិ ខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​អបអរសាទរ​អំណាច​កងទ័ពជើងទឹក​ដែល​កំពុង​កើន​ឥទ្ធិពល​ខ្លាំង​ឡើង​របស់​ប្រទេស​និង​ភាពប៉ិនប្រសព្វ​ខាង​បច្ចេកវិជ្ជា​របស់ខ្លួន​។ ទោះយ៉ាងណា មុនពេល​ចិន​អាច​យកឈ្នះ​លើ​អាមេរិក​ខាង​នាវាចរណ៍ ចិន​ត្រូវតែ​ដោះស្រាយ​ជាមួយ​សត្រូវ​ដ៏​គួរឱ្យខ្លាច​របស់ខ្លួន​ជាមុនសិន នោះ​គឺ​ខ្ញែ​សមុទ្រ​។​

​ខ្ញែ​សមុទ្រ​កំពុង​ប្រមូល​ផ្តុំគ្នា​យ៉ាងច្រើន​នៅលើ​ឆ្នេរ​នៃ​សមុទ្រ​ចិន ជាពិសេស​ក្នុង​សមុទ្រ​លឿង កន្លែង​ដែល​ខ្ញែ​សមុទ្រ​ទាំងនេះ​កំពុង​បង្ហាញ​ពី​ភាព​រំខាន​ដល់​នាវាចម្បាំង​របស់​ចិន​។ សត្វ​ឆ្អឹងខ្ចី​រស់នៅក្នុង​សមុទ្រ​ប្រភេទ​នេះ​ត្រូវបាន​ស្រូប​ចូលក្នុង​ប្រព័ន្ធ​របស់​នាវា ដោយ​ធ្វើឱ្យ​ស្ទះ​បំពង់​បំ​ភាយ​ចំហាយ​ត្រជាក់​និង​បង្ក​ឱ្យ​នាវា​ឡើងក​ម្តៅ​។ ខ្ញែ​សមុទ្រ​ក្នុង​ចំនួន​ល្មម​មួយ​អាចធ្វើឱ្យ​នាវា​ផ្ទុក​យន្តហោះ​គាំង​មិន​ដំណើរការបាន​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នកស្រាវជ្រាវ​ចិន​បច្ចុប្បន្ន​កំពុងធ្វើការ​ងា​រលើ​អ្វីមួយ ដែល​កាសែត South China Morning Post បាន​ហៅ​យ៉ាងច្បាស់​ថា “​ម៉ាស៊ីន​កាត់​ខ្ញែ​សមុទ្រ​” ដែលជា​សំណាញ់​ដ៏​ធំ​មួយ​ជាមួយនឹង​ផ្លែកាំបិត​ស្រួចៗ ដែល​ត្រូវបាន​អូស​តាម​ទូក​មួយ ដោយ​នាំយក​ខ្ញែ​សមុទ្រ​ឡើងមក​ផ្ទៃ​ខាងលើ មុននឹង​កាត់​វា​ជា​កង់​តូចៗ លែង​បង្ក​ការគំរាមកំហែង​ដល់​នាវាចម្បាំង​របស់​ចិន​៕ ដោយ៖ កញ្ញាដាលីស

ខ្ញែ​សមុទ្រ​ជាស​ត្រូវ​លេខ​១​របស់​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចិន
នាវា​ផ្ទុក​យន្តហោះ​របស់​ចិន ឈ្មោះ លៀវ​នី​ង