ចិន​នៅតែ​រក្សា​ភាពស្ងាត់ស្ងៀម ខណៈ​ហុងកុង​តវ៉ា​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន​

505
ចែករម្លែក

​បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ខណៈ​ប្រជាជន​ប្រមាណ ២ លាន​នាក់​នៅ​ទីក្រុង​ហុងកុង​បាននាំគ្នា​ធ្វើបាតុកម្ម​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​មិថុនា​ដើម្បី​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន ស្របពេល​បណ្តាញ​សង្គម​ចិន​រកតែ​រូបភាព​បាតុកម្ម​មួយ​សន្លឹក​គ្មាន​។​

​រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​រង​ការ​រង្គោះរង្គើ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដោយ​បាតុកម្ម​ដ៏​ធំ​សម្បើម​និង​អំពើហិង្សា ដែល​បាន​បង្ខំ​ឱ្យ​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង​លោកស្រី ខា​រី ឡាំ ផ្អាក​ការ​អនុ​ម័​ត្ត​សេចក្តីព្រាងច្បាប់​នេះ​ដោយ​គ្មាន​ពេល​កំណត់​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​បានចេញ​របាយការណ៍ ៤ ក​ឋា​ខ័​ណ្ឌ ដោយ​កត់សម្គាល់​នូវ​ផ្អាក​វិធាន​ច្បាប់​ស្តីពី​បត្យាប័ន ដោយ​សម្អាងថា​មាន​ទស្សនៈ​ខ្វែងគ្នា​ខ្លាំង​នៅក្នុង​សង្គម​។​

​ស៊ីន​ហួ​និយាយថា​លោកស្រី​ឡាំ​បាន​សុំទោស​ប្រជាជន​ហើយ​បាន​សន្យា​ធ្វើឱ្យ​ប្រសើរឡើង​ក្នុងការ​បម្រើ​ពួកគេ បន្ទាប់ពី “​កង្វះខាត​” នៅក្នុង​ការងារ​របស់​រដ្ឋាភិបាល​ហុងកុង “​បាន​នាំឱ្យមាន​ភាពចម្រូងចម្រាស់​និង​ទំនាស់​ជាច្រើន​នៅក្នុង​សង្គម​” ។​

​របាយការណ៍​នេះ​មិនបាន​លើកឡើង​ពី​ការតវ៉ា​កាលពី​ថ្ងៃអាទិត្យ​ទេ ដែល​ក្នុងនោះ​ហ្វូងមនុស្ស​បាន​រាំងខ្ទប់​បណ្តា​ដង​វិថី​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ដោយ​អំពាវនាវ​ឱ្យ​លោកស្រី​ឡាំ​លាលែង​ពី​តំណែង​។​

​ក្រុម​អ្នក​រិះគន់​មានការ​ព្រួយបារម្ភ​ថា​ច្បាប់​ដែល​គាំទ្រ​ដោយ​ប៉េកាំង​នេះ​នឹង​ធ្វើឱ្យ​មនុស្ស​ជំពាក់​វា​ក់វិន​នៅក្នុង​តុលាការ​របស់​ចិន​ដែលមាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង​នយោបាយ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​ទីក្រុង​ហុងកុង​ក្នុងនាម​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ការធ្វើ​ជំនួញ​។​

​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ជៀសវាង​ប្រធានបទ​បាតុកម្ម​នៅ​ហុងកុង​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​សំខាន់ៗ​របស់ខ្លួន​ពេញ​មួយថ្ងៃ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​២​លាន​នាក់​ធ្វើបាតុកម្ម​នៅ​ហុងកុង​កាលពី​ថ្ងៃអាទិត្យ