ចិន​បង្កាត់​ពូជ​ជ្រូក​យក្ស​ធំ​ប៉ុនៗ​ខ្លា​ឃ្មុំទឹកកក​

283
ចែករម្លែក

កសិករ​ជនជាតិ​ចិន ម្នាក់​បាន​បង្កាត់​ពូជ​ជ្រូក​យក្ស​ដែលមាន​មាឌ​ប៉ុនៗ​ខ្លាឃ្មុំ​ទឹកកក (polar bear) ក្នុង​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​សាច់ជ្រូក​នៅក្នុង​ប្រទេស​ចិន​ដែលជា​ទីផ្សារ​សាច់ជ្រូក​ធំ​បំផុត​ក្នុង​ពិភពលោក ក្រោយពី​ផ្ទុះ​ករណី​ជំងឺប៉េស្ត​ផ្តាសាយ​ជ្រូក​អាហ្វ្រិក (African swine fever) ដ៏​អាក្រក់​នៅក្នុង​ប្រទេស​នេះ។

China is breeding GIANT

សារព័ត៌មាន Bloomberg បាន​ចុះផ្សាយ​ថា ជ្រូក​មាឌ​យក្ស​របស់​កសិករ​ចិញ្ចឹម​ជ្រូក ផាង កុង (Pang Cong) នៅ​ក្រុង​ណាន​នី​ង (Nanning) នៃ​តំបន់​ស្វយ័ត​គ័ង​ស៊ី ជ័​ង (Guangxi Zhuang) មាន​ទម្ងន់​រហូតដល់​ទៅ ៥០០ គីឡូ​ដែល​គាត់​អាច​លក់បាន​ថ្លៃ​រហូតដល់​ទៅ ១.៣៩៩ ដុល្លារ ក្នុង​មួយ​ក្បាល​នៅលើ​ទីផ្សារ​។

China is breeding GIANT

ចំណែក​នៅ​ខេត្ត​ជី​លីន (Jilin) ឯណោះ​វិញ ពេលនេះ​ជ្រូក​ជា​មធ្យម​មាន​ទម្ងន់​ពី ១៧៥ ទៅ ២០០ គីឡូ​បើ​ធៀប​ទៅនឹង​ជ្រូក​ធម្មតា​ដែលមាន​ទម្ងន់​ជា​មធ្យម​ត្រឹមតែ ១២៥ គីឡូ​។​សូមបញ្ជាក់ថា រដ្ឋាភិបាល​ចិន បានប្រកាស​គំនិត​ផ្តួចផ្តើម​មួយ​ទូទាំងប្រទេស​ដើម្បី​បង្កើន​ផលិតកម្ម​ជ្រូក​ក្រោយពី​សាច់ជ្រូក​ឡើងថ្លៃ​ខ្ពស់​ដោយសារ​ផ្ទុះ​ករណី​ជំងឺប៉េស្ត​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​ដ៏​អាក្រក់​៕ ប្រែ​សម្រួលៈ ខុម

China is breeding GIANT