ចិន​បង្កើត​របកគំហើញ​ដ៏​ធំ​ទៅលើ​ភាព​ធន់​របស់​សារធាតុ​ប្រឆាំង​ជំងឺគ្រុនចាញ់

466
ចែករម្លែក

​គីមី​វិទូ​ចិន លោកស្រី ទូ យូ​យូ (Tu Youyou) និង​ក្រុមការងារ​របស់លោក​ស្រី​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា​ថា ពួកគេ​បានធ្វើ​ឱ្យមាន​របកគំហើញ​ដ៏​សំខាន់​នៅក្នុង​ការស្រាវជ្រាវ​រប​ស់​ពួកគេ​ទៅលើ​ភាព​ធន់​របស់​សារធាតុ​ប្រឆាំង​ជំងឺគ្រុនចាញ់ ដោយ​និយាយថា ផែនការ​ព្យាបាល​ថ្មី​មួយ​នឹងត្រូវ​បានដាក់​បង្ហាញ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ក្នុង​ឆ្នាំ ២០១៥ លោកស្រី​ទូ​បាន​ក្លាយជា​ជនជាតិ​ចិន​ទីមួយ​ដែល​ទទួលបាន​ពានរង្វាន់​ណូបែល​ផ្នែក​សរីរវិទ្យា​ឬ​ឱសថ​។ លោកស្រី​បាន​រកឃើញ​សមាសធាតុ​ឈ្មោះ Artemisinin និង Dihydroartemisinin ដែល​ទាញ​ចេញពី​រុក្ខជាតិ​ឱសថ​ឈ្មោះ Artemisia Annua ដែល​ប្រើ​ដើម្បី​ព្យាបាល​ជំងឺគ្រុនចាញ់​នៅក្នុង​របកគំហើញ​ខាង​វេជ្ជសាស្ត្រ​ដ៏​សំខាន់ ដែល​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​នាក់​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ការព្យាបាល​ដោយ​ផ្អែកលើ​សារធាតុ Artemisinin មាន​ប្រសិទ្ធភាព​តិចតួច​ក្នុងការ​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត​ទាំងអស់​ក្នុងអំឡុងពេល​បី​ថ្ងៃ​ដំបូង​នៃ​ការព្យាបាល​ក្នុងចំណោម​អ្នកជំងឺ ដែលមាន​ប្រភេទ​ជំងឺគ្រុនចាញ់​ដែល​ស៊ាំ​នឹង​សារធាតុ Artemisinin៕ ដោយ៖ កញ្ញាដាលីស