ចិន​បង្ហាញ​គម្រោង​វិនិយោគ​នៅ​ខេត្ត​សក្កា​នុព​ល​ទេសចរណ៍​២​របស់​កម្ពុជា

509

(​ភ្នំពេញ​) ៖ ចិន បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​គម្រោង​វិនិយោគ​របស់ខ្លួន នៅ​ខេត្ត​ចំនួន​២​របស់​កម្ពុជា គឺ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។​
​ ​
​ការលើកឡើង​បែបនេះ គឺ​ដោយ​លោក ពីង ហ្សី​កាង អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា ប្រជាជន​ចិន​ខេត្ត​លាវ​នី​ញ​ក្នុងជំនួប​​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋសភាជាតិ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ​នេះ​។​
​ ​
​ក្នុងជំនួប​នេះ លោក ពីង ហ្សី​កាង អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ខេត្ត​លាវ​នី​ញ ប្រទេស​ចិន បាន​ថ្លែង​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ គឺធ្វើឡើង​ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ជាមួយ​ខេត្ត​សំខាន់ៗ​ចំនួន​ពីរ​របស់​កម្ពុជា គឺ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ជាមួយនឹង​ខេត្ត​លាវ​នី​ញ របស់​ប្រទេស​ចិន ។ ហើយ​ឆាប់ៗ​នេះ គណៈប្រតិភូ​កម្ពុជា​-​ចិន​នឹង​ចុះទៅ​​ខេត្ត​ទាំងពីរ​នោះ ដើម្បី​ពិភាក្សា និង​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ។
​ ​
​យ៉ាងណា​ម៉ិ​ញ អគារ​ពាណិជ្ជកម្ម​ខេត្ត​លាវ​នី​ញ​នៅ​កម្ពុជា នឹង​បើក​ការដ្ឋាន​សាងសង់ ហើយ​និង​សម្ពោធ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​​គណៈប្រតិភូ​នាពេល​នោះដែរ ។ លោក​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា ប្រជាជន​ចិន​រូបនេះ​ថ្លែងបន្តថា “…​ខ្ញុំ​នឹង​ខិតខំ​ជំរុញ អ្នកវិនិយោគទុន​ចិន នៅ​ខេត្ត​លាវ​នី​ញ មករក​ស៊ី​នៅ​កម្ពុជា​ឱ្យ​ច្រើន ដើម្បី​ជា​ចំណងដៃ​នៃ​ចំណងមិត្តភាព​ការទូត​កម្ពុជា ដែល​ឈានដល់​ខួប​ទី​៦០​ឆ្នាំ នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​…”​។
​ ​
​ក្នុងឱកាស​នេះដែរ សម្ដេច​ប្រធានរដ្ឋសភា​កម្ពុជា ថ្លែងថា ដំណើរ​ទស្សនកិច្ច​នេះ បាន​ចូលរួមចំណែក​បន្ត​ពូន​ជ្រុំ​លើកកម្ពស់ ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។
​ ​
​សម្ដេច​បញ្ជាក់ថា ក្នុងជំនួប​នេះ ភាគី​ទាំងពីរ បានលើកឡើង​ពី​ចំណងមិត្តភាព​កម្ពុជា​-​ចិន ដែលមាន​តាំងពី​យូរណាស់​មកហើយ​ជា​ពិ​​សេស​នៅក្នុង​កាលៈទេសៈ​ចុងក្រោយ​នេះ ចំណងមិត្តភាព​កម្ពុជា​-​ចិន បាន​ឈានដល់​ចំណុចកំពូល​មួយ​ដែល​មិន​ធ្លាប់មាន​កន្លងមក​៕​ដោយ​៖​វិបុល​/sn