ចិន​បង្ហាញ​គំរូ​រថភ្លើង​ល្បឿន ៦០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

534
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ឧសភា​បានបង្ហាញ​គំរូ​រថភ្លើង​បណ្តែត​លើ​មេដែក ដែលមាន​ល្បឿន​កំពូល ៦០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ទីក្រុង​ឈី​ង​តាវ ភាគ​ខាងកើត​។​

​ការបង្ហាញ​ខ្លួន​លើកដំបូង​នៃ​គំរូ​រថភ្លើង​ល្បឿន​លឿន​បំផុត​ទីមួយ​របស់​ចិន​នេះ​គឺ​កត់សម្គាល់​ពី​ភាពជោគជ័យ​ដ៏​សំខាន់​សម្រាប់​ប្រទេស​នៅក្នុង​ប្រព័ន្ធ​រថភ្លើង​ល្បឿន​លឿន​។​

​លោក​ទីង សាន​សាន ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​រថភ្លើង​និង​ជា​អនុប្រធាន​វិស្វករ​នៃ​ក្រុមហ៊ុន​សង់​ផ្លូវដែក CRRC Qingdao Sifang Co.​បាន​និយាយថា គំរូ​រថភ្លើង​សាកល្បង​នេះ​អាច​ត្រួតពិនិត្យ​និង​បង្កើន​ប្រសិទ្ធភាព​បច្ចេកវិជ្ជា​សំខាន់ៗ​និង​ប្រព័ន្ធ​ស្នូល​នៃ​សមាសធាតុ​ប្រព័ន្ធ​ម៉ាញ៉េទិក​ល្បឿន​លឿន​និង​កសាង​មូលដ្ឋាន​បច្ចេកវិជ្ជា​សម្រាប់​គំរូ​វិស្វកម្ម​នាពេលខាងមុខ​។

​លោក​ទីង​បាន​និយាយថា “​ឥឡូវនេះ រថភ្លើង​គំរូ​នេះ​សម្រេចបាន​នូវ​ការ​បណ្តែត​ខ្លួន​លើ​មេដែក​និង​ស្ថិតក្នុង​ស្ថាន​ភាពល្អ​”​។​

​លោក​និយាយថា ក្រុមហ៊ុន​សាងសង់​រថភ្លើង​បច្ចុប្បន្នកំពុង​កសាង​មជ្ឈមណ្ឌល​ពិសោធន៍​និង​មជ្ឈមណ្ឌល​ផលិតកម្ម​មួយ​សម្រាប់​រថភ្លើង​ល្បឿន​លឿន​ហើយ​ត្រូវគេ​រំពឹងថា​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ឆមាស​ទី​២​នៃ​ឆ្នាំនេះ​។​

​គំរូ​រថភ្លើង​សាកល្បង​នេះ​គ្រោង​នឹង​ផលិត​ពេញលេញ​នៅ​ឆ្នាំ ២០២០ និង​ឆ្លងកាត់​ការធ្វើ​តេស្ត​ទូលំទូលាយ​ដើម្បី​បញ្ចប់​ការផ្ទៀងផ្ទាត់​រួមគ្នា​នៅ​ឆ្នាំ ២០២១៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង​ចិន​ជំនាន់​ក្រោយ​អាច​បើក​ដល់​ល្បឿន ៦០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង