ចិន​បង្ហាញ​ជំហរ​ជាថ្មី គាំទ្រ​កម្ពុជា នៃ​ស្ថានភាព​នយោបាយ នាពេល​បច្ចុប្បន្ន​

638
ចែករម្លែក
  • 30
    Shares

ដោយៈ មុនី​រ័ត្ន​-​សុផល​ ​ភ្នំពេញៈ ប្រទេស​ចិន បង្ហាញ​ជំហរ​ជាថ្មី ក្នុងការ​គាំទ្រ​កម្ពុជា តាម​មាគ៌ា សមស្រប នៃ​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន ហើយ​ប្រទេស​ចិន ក៏​គាំទ្រ ឯករាជ្យភាព អធិបតេយ្យភាព របស់​កម្ពុជា​។ ភាគី​ចិន គាំទ្រ​ការអភិវឌ្ឍន៍ របស់ កម្ពុជា តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ ទន្ទឹម​នឹ​នោះ ភាគី​ចិន​ក៏​គាំទ្រ​កម្ពុជា ដើម្បី​មាន​តួនាទី​សំខាន់ នៅលើ​ឆាក​អន្តរជាតិ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក វ៉ាង វិ​ន​ធាង (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា ជាមួយ​សម្តេច​អគ្គ​មហា​ពាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​។​

ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ជួបពិភាក្សា​ជាមួយ​សម្តេចចក្រី​ហេង សំរិន ប្រធានរដ្ឋសភា (​រូប​ថ​តៈ រដ្ឋសភា​)


​ឯកអគ្គរដ្ឋទូត​ចិន បាន​ថ្លែងថា ចិន​នឹង​បន្ត​កិច្ចសហការ ជាមួយ​ភាគី​កម្ពុជា និង​ជម្រុញ​កិច្ចសហប្រតិបត្តិការ ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ឲ្យ​ទទួលបាន​ជោគជ័យ​។ កម្ពុជា​ជា​អ្នកជិតខាង​ល្អ និង​ឆ្លងកាត់​តាម​បទពិសោធន៍​ជាច្រើន និង​កិច្ចសហប្រតិ បត្តិ ការ រស់​រវើក​នៃ​ប្រទេស​ទាំងពីរ ធ្វើ​ឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ កម្ពុជា ចិន កាន់តែ​ទទួលបាន​ជោគជ័យ​។


​លោក​ឯកអគ្គរដ្ឋទូត បាន​លើកឡើងថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ គឺជា​ការ គោរព​គ្នា ការ​កាំ​ទ្រ​គ្នា​ទៅវិញទៅមក មាន​ភាពស្មោះត្រង់​ជាមួយគ្នា​ ហើយ​ទំនាក់ទំនង​ល្អ​នេះ គឺ​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច រវាង​ថ្នាក់ដឹកនាំ​កំពូល និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​
​លោក​ឯកអគ្គរដ្ឋទូត​ចិន បាន​បន្តថា ភាគី​កម្ពុជា ចិន កំពុងតែ​ពិភាក្សាគ្នា​រៀបចំ​ដំណើរ​ទស្សនកិច្ច​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទៅ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន នាពេលខាងមុខ នឹង​ជម្រុញ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី ឬ​ជា​កិច្ចសហ ប្រតិបត្តិ ការ​ផ្សេងទៀត កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​។​

ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ជួបពិភាក្សា​ជាមួយ​សម្តេច​ចក្រីហេង សំរិន ប្រធានរដ្ឋសភា (​រូប​ថ​តៈ រដ្ឋសភា​)


​ជាការ​ឆ្លើយតប​សម្តេចចក្រី ហេង សំរិន បាន​បញ្ជាក់ថា ទំនង​ទំនង​មិត្ត​ភាពជា​ប្រពៃណី រវាង​កម្ពុជា ចិន គឺ ផ្តើមឡើង​ដោយ​សម្តេចព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាវីរក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អតីត​ប្រមុខ​ដឹកនាំ​ចិន​។ ហើយ​ទំនាក់ទំនង​នេះ មានការ​រីកចំរើន​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​ដោយ​មកដល់​បច្ចុប្បន្ននេះ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​បាន​បង្កើន​ក​ម្រិ​ត​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ​ជា​បន្តបន្ទាប់ និង​កាន់តែ​ល្អប្រសើរ ជាពិសេស​សហប្រតិបត្តិ​ការ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​បង្កើតឡើង កាលពី​ឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន កំពុងតែ​ទទួលបាន​ផ្លែផ្កា​លើ​គ្រប់​វិស័យ​។
​សម្តេចចក្រី ហេង សំរិន បាន​បញ្ជាក់ថា “​កម្ពុជា ចិន គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​ឆាក​អន្តរជាតិ និង​លើកទឹកចិត្ត​ដល់​និរន្ត​ភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​បក្ស រវាង​រដ្ឋាភិបាល និង​រដ្ឋសភា នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​បន្ថែមទៀត​”៕សរន