ចិន​បង្ហាញ​ដ្រូ​ន​ចារកម្ម​បំបាំងកាយ​អាច​ហោះ​បាន​៤០​ម៉ោង​មិនបាច់​ចាក់​ប្រេង​

585
ចែករម្លែក
  • 1
    Share

​ចិន​បានបង្ហាញ​ដ្រូ​ន​ចារកម្ម​បំបាំងកាយ​ដំបូង​របស់ខ្លួន ដែល​មិន​អាចឱ្យ​រ៉ា​ដា​ចាប់បាន និង​អាច​ហោះ​បាន ៤០ ម៉ោង​ដោយ​មិនចាំបាច់​ចាក់​ប្រេងឥន្ធនៈ​។​

​យោងតាម​អ្នក​ផលិត​បានឱ្យដឹងថា ដ្រូ​ន​ចម្បាំង​ឈ្មោះ Sky Hawk នេះ​មាន​សមត្ថភាព​ថតរូប​ភាព​ស្លាក​លេខ​រថយន្ត​បាន​យ៉ាងច្បាស់ នៅពេល​ហោះហើរ​នៅ​កម្ពស់ ៣.០០០ ម៉ែត្រ​។​

​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ត្រូវបាន​រក្សាទុក​ជាកា​រ​សម្ងាត់​កំពូល​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​វីដេអូ​អំពី​ដ្រូ​ន​ចារកម្ម​ត្រូវបាន​បញ្ចេញឱ្យឃើញ​។​

​ដ្រូ​ន “Sky Hawk” ឬ “Tianying” ជា​ភាសា​ចិន​គឺជា​គំនិត​ដំបូងបង្អស់​របស់​ក្រុមហ៊ុន Sea Hawke General Aviation Equipment Company Ltd ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១២ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​វិទ្យាសាស្ត្រ​និង​ឧស្សាហកម្ម​អវកាស​របស់​រដ្ឋ​ចិន​ដើម្បី​អភិវឌ្ឍ​និង​ផលិត​ដ្រូ​ន​យោធា​៕ ដោយ៖ កញ្ញាដាលីស

#