ចិន​បង្ហាញ​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ថ្មី​ដ៏​ប្រល័យ​របស់ខ្លួន អាច​ហោះ​បាន​៣៥​ម៉ោង​និង​ស៊ើបការណ៍​សត្រូវ​នៅ​កម្ពស់​៧​គីឡូម៉ែត្រ​

1052
ចែករម្លែក

​ចិន​បានបង្ហាញ​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ថ្មី​របស់ខ្លួន​ខណៈ​ចិន​ចេញផ្សាយ​វីដេអូ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​បំពេញ​នូវ​ការហោះហើរ​លើកដំបូងរ​ប​ស់វា​។​

​ដ្រូ​ន​ប្រយុទ្ធ​និង​ចារកម្ម​ឈ្មោះ Wing Loong I-D អាច​ផ្ទុក​អាវុធ​ខុសៗ​គ្នា​ជាង ១០ ប្រភេទ និង​អាច​ហោះហើរ​បាន ៣៥ ម៉ោង​ដោយ​មិនចាំបាច់​ចាក់​ប្រេងឥន្ធនៈ​ឡើងវិញ​។​

​យោងតាម​វេ​ប​សាយ Sina Military បានឱ្យដឹងថា ដ្រូ​ន​នេះ​ក៏​អាច​ស៊ើបការណ៍​ព័ត៌មាន​សម្ងាត់​ពី​កម្ពស់ ៧ គីឡូម៉ែត្រ​ផងដែរ​។​

​ដ្រូ​ន​ចម្បាំង​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​បំពាក់​ដោយ​គ្រាប់បែក​និង​មី​ស៊ី​ល​ផ្សេងៗ​ជាច្រើន​។ មួយ​ក្នុងចំណោម​នោះ​គឺ​មី​ស៊ី​ល BA-7 ឬ Blue Arrow-7 ដែល​បញ្ជា​កាច់​ទិស​ដោយ​ឡាស៊ែរ​។​

​មី​ស៊ី​ល​ពាក់កណ្តាល​ស្វ័យប្រវត្តិ​បាញ់​ពី​អាកាស​ទៅ​ផ្ទៃដី​នេះ​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​រាយការណ៍​ថា​ជា​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៅក្នុង​ពិភពលោក​។ យោងតាម​ប្លុក​យោធា​មួយ​នៅលើ​វេ​ប​សាយ QQ.com បានឱ្យដឹងថា មី​ស៊ី​ល​នេះ​អាច​កម្ទេច​រថក្រោះ​ដែលមាន​ដែក​ការពារ​កម្រាស់ ១,៤ ម៉ែត្រ ពី​កម្ពស់ ៧.០០០ ម៉ែត្រ​។​

​ដ្រូ​ន Wing Loong I-D ក៏ត្រូវ​បាន​បំពាក់​ដោយ​គ្រាប់បែក​បញ្ជា​ទិស​ដោយ​ឡាស៊ែរ​ឈ្មោះ YZ-212 គ្រាប់បែក​ប្រឆាំង​ទាហាន​ឈ្មោះ YZ-102A និង​គ្រាប់បែក​ខ្នាតតូច LS-6 ទម្ងន់ ៥០ គីឡូក្រាម​ផងដែរ​។​

​ដ្រូ​ន Wing Loong I-D កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​វិទ្យាស្ថាន​ឌី​ហ្សា​ញ​ម៉ូត​យន្តហោះ​ចេង​ទូ ជា​ផ្នែក​មួយ​នៃ​សាជីវកម្ម​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ចិន​៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន​ទម្លាក់​គ្រាប់បែក Wing Loong I-D របស់​ចិន
ដ្រូ​ន​ទម្លាក់​គ្រាប់បែក Wing Loong I-D របស់​ចិន
ដ្រូ​ន​ទម្លាក់​គ្រាប់បែក Wing Loong I-D របស់​ចិន
ដ្រូ​ន​ទម្លាក់​គ្រាប់បែក Wing Loong I-D របស់​ចិន