ចិន​បង្ហាញ​នាវា​ដឹក​ប្រេង “​ឆ្លាត​វៃ​” ទីមួយ​របស់​ពិភពលោក​(វីដេអូ)

463
ចែករម្លែក

​នាវា​ទើប​សង់​ថ្មី​ឈ្មោះ “New Journey” បាន​ឆ្លងកាត់​ដោយ​ជោគជ័យ​នូវ​រាល់​ការធ្វើ​តេស្ត​គ្រប់យ៉ាង​រួមទាំង​ការសាកល្បង​តាម​សមុទ្រ​និង​ការធ្វើ​តេស្ត​ឧបករណ៍​ឆ្លាត​និង​ប្រព័ន្ធ​បើកបរ​។​

​ក្រុមហ៊ុន​ផលិត​នាវា​ធំ​បំផុត​របស់​ចិន​ឈ្មោះ Dalian Shipbuilding Industry (DSIC) បានបង្ហាញ​នូវ​នាវា​ដឹក​ប្រេង​ឆ្លាត​វៃ​ដំបូង​គេ​របស់​ពិភពលោក ដែលមាន​សមត្ថភាព​ដឹក​ប្រេង ៣០៨.០០០ តោន​។​

​នាវា​នេះ​ត្រូវបាន​ប្រគល់ឱ្យ​ម្ចាស់​របស់​វា​គឺ​ក្រុមហ៊ុន​ចិន China Merchants Energy Shipping Company នៅ​ទីក្រុង​តា​លៀន ភាគ​ខាងជើង​ប្រទេស​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​២២​មិថុនា​។​

​ក្រៅពី​ទំហំ​ដ៏​ធំ​សម្បើម​របស់​វា​ដែល​ស្មើនឹង​តារាង​បាល់ទាត់​ជិត​៣ លក្ខណៈពិសេសៗ​របស់​នាវា​ដឹក​ប្រេង​នេះ​គឺ ប្រព័ន្ធ “​ឆ្លាត​វៃ​” ដែល​ជួយ​ដល់​ការបញ្ជា​ចង្កូត​នាវា​ដោយ​ស្វ័យប្រវត្តិ ការគ្រប់គ្រង​ទំនិញ​រាវ​ដោយ​ឆ្លាត​វៃ និង​ការគ្រប់គ្រង​ថាមពល​រួមបញ្ចូល​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព​។​

​អនុប្រធាន​ផ្នែក​វិស្វកម្ម​របស់​ក្រុមហ៊ុន DSIC លោក​គួ​ន យី​ង​ហួ បាន​និយាយប្រាប់​វេ​ប​សាយ China News Service ថា “​នាពេល​បច្ចុប្បន្ននេះ​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​កំពុង​ជំរុញ​យ៉ាងសកម្ម​នូវ​ការធ្វើ​នាវាចរណ៍​ឆ្លាត​វៃ​និង​បង្កើត​បច្ចេកវិជ្ជា​ឆ្លាត​វៃ​សម្រាប់​នាវា ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវទឹក អភិរក្ស​ថាមពល កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន និង សន្សំសំចៃ​សេដ្ឋកិច្ច​”៕ ដោយ៖ កញ្ញាដាលីស

នាវា​ទើប​សង់​ថ្មី​ឈ្មោះ “New Journey”