ចិន​បង្ហាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ជំនាន់​ក្រោយ​

1222

​ការសាកល្បង​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប Dongfeng-41 របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ទូរទស្សន៍ CCTV កាលពី​ថ្ងៃអាទិត្យ​ទី ២៦ វិច្ឆិកា ពោលគឺ​ប្រហែល​មួយ​សប្តាហ៍ បន្ទាប់ពី​រូបភាព​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​ចម្រុះ​ត្រូវបាន​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​ចិន​។​

​មី​ស៊ី​ល​នេះ​ត្រូវបាន​សាកល្បង ៨ ដង​ហើយ​។ នេះ​បើ​យោងតាម​កាសែត South China Morning Post របស់​ហុងកុង ដែល​បាន​រាយការណ៍​ថា ការបាញ់​សាកល្បង​ថ្មីៗ​នេះ​បាន​ធ្វើឡើង​នៅ​ដើមខែ​វិច្ឆិកា​នៅ​កន្លែង​មួយ​នៅ​តំបន់​វាល​ខ្សាច់​ភាគ​ខាងលិច​ប្រទេស​ចិន​។​

​មី​ស៊ី​ល​ឆ្លង​ទ្វីប DF-41 នេះ គឺជា​មី​ស៊ី​ល​ឆ្លង​ទ្វីប​ហោះ​បាន​ឆ្ងាយ​បំផុត​មួយ​នៅលើ​ពិភពលោក ដោយ​អាច​ប្រជែង​ស្នើ​ភាព​គ្នា​ជាមួយ​មី​ស៊ី​ល Jericho 3 របស់​អ៊ីស្រាអែល មី​ស៊ី​ល RS-26 Rubezh របស់​រុស្ស៊ី និង មី​ស៊ី​ល LGM-30 Minuteman III របស់​អាមេរិក​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន មី​ស៊ី​ល​ឆ្លង​ទ្វីប​នេះ​មាន​រយៈ​ចម្ងាយ​ហោះ ១២.០០០ គីឡូម៉ែត្រ អាច​វាយប្រហារ​ក្នុង​រយៈ​ចម្ងាយ ១០០ ម៉ែត្រ ទៅលើ​គោលដៅ​របស់​វា ហើយ​ហោះ​ក្នុង​ល្បឿន​លឿន​ដល់​ទៅ ១២.៣៤៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​មី​ស៊ី​ល​មាន​ប្រវែង​ប្រហែល ១៦,៥ ម៉ែត្រ និង​អង្កត់ផ្ចិត ២,៧៨ ម៉ែត្រ និង​ដឹក​ក្បាល​គ្រាប់​ចំនួន ១០​។​

​ក្នុងអំឡុងពេល​នៃ​ការចាក់ផ្សាយ​វីដេអូ​អំពី​ការសាកល្បង​មី​ស៊ី​ល​នេះ លោក យ៉ាង ចេង​ជុន អ្នកជំនាញ​ខាង​អាវុធ​បាន​និយាយថា មី​ស៊ី​ល​នេះ​អាច​វាយប្រហារ​គ្រប់​ជ្រុង​នៃ​ផែនដី​នេះ ដែល​អនុញ្ញាតឱ្យ​ចិន​ប្រឆាំង​រាល់​ការវាយប្រហារ​នុយក្លេអ៊ែរ​ណាមួយ​មកលើ​ប្រទេស​នេះ​៕ ដោយ៖ កញ្ញាដាលីស

មី​ស៊ី​ល​ឆ្លង​ទ្វីប Dongfeng-41 របស់​ចិន