ចិន​បង្ហាញ​ឧទ្ធម្ភាគចក្រ​រាង​ដូច​យាន UFO

964
ចែករម្លែក

​យោ​ធូប​ករ​ណ៍​ថ្មី​នេះ​តាម​ពិតជា​ឧទ្ធម្ភាគចក្រ​រាង​មូល​។ ម៉ូត​បែប​អនាគត​របស់​វា​បានធ្វើឱ្យ​វា​មើលទៅ​ដូច​យាន UFO ហើយ​រូបរាង​របស់​វា​ពុំដែល​ឃើញ​នៅក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ​របស់​ហូលីវូដ​ទេ​។ គំរូ​ដើម​របស់​វា​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅឯ​ពិព័រណ៍​ឧទ្ធម្ភាគចក្រ​ចិន​លើក​ទី ៥ នៅ​ទីក្រុង​ធៀន​ជីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​តុលា​។​

​នៅឯ​ការតាំង​បង្ហាញ​នោះ ផ្ទាំង​បដា​មួយ​សរសេរ​លើ​ឧទ្ធម្ភាគចក្រ​នេះ​ថា “​ឧទ្ធម្ភាគចក្រ​កំពូល​ឆ្លាម​សគឺ​ឧទ្ធម្ភាគចក្រ​ល្បឿន​លឿន​រចនា​ឡើង​សម្រាប់​សមរភូមិ​ព័ត៌មាន​ឌីជីថល​នាពេល​អនាគត​”​។​

​ម៉ូត​របស់​ឧទ្ធម្ភាគចក្រ​នេះ​ទំនង​ដូចជា​បាន​ទាញយក​បច្ចេកវិជ្ជា​ពី​រុស្ស៊ី​និង​អាម៉េរិក​ផ្គុំ​បញ្ចូល​គ្នា​ជាមួយនឹង​ការច្នៃប្រឌិត​ថ្មី​មួយ​គឺ​ការប្រើ​កង្ហារ​រុញ​ជំនួស​ឱ្យ​ស្លាបចក្រ​។​

​យន្តហោះ​នេះ​អាច​បើកបរ​ដោយ​មនុស្ស​ពីរ​នាក់​និង​បំពាក់​ជាមួយ​មី​ស៊ី​ល​។ ប្រសិនបើ​ឧទ្ធម្ភាគចក្រ​នេះ​ហោះ​បាន​ដោយ​ជោគជ័យ នោះ​ចិន​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​។​

​គ្មាន​ប្រទេស​ណាមួយ​ធ្លាប់​ទទួលបាន​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​និង​ធ្វើឱ្យ​ល្អឥតខ្ចោះ​នូវ​បច្ចេកវិជ្ជា​បែបនេះ​ពីមុនមក​នោះទេ​៕ ដោយ៖​កញ្ញាដាលីស

ឧទ្ធម្ភាគចក្រ​កំពូល​ឆ្លាម​សរ​បស់​ចិន​មាន​រាង​ដូច​យាន UFO