ចិន​បង្ហោះ​ផ្កាយរណប​អង្កេត​ផែនដី​ថ្មី​

331
ចែករម្លែក

​ចិន​បាន​បញ្ជូន​ផ្កាយរណប​អង្កេត​ផែនដី​ថ្មី​មួយ​របស់​ខ្លួន​ទៅក្នុង​ទី​អវកាស​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​Taiyuan នៅ​ខេត្ត​សាន់​ស៊ី កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​វិច្ឆិកា​​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ចិន​CGTN ។​

​ផ្កាយរណប​Gaofen-12 នេះ ត្រូវ​បាន​បាញ់​ចេញ​តាម​រយៈ​រ៉ុក​កែត​Long March-4C ហើយ​បាន​ហោះចូល​គន្លង​ផែនដី​តាម​ការគ្រោងទុក ដោយ​ជោគជ័យ​។

​វា​ជា​បេសកកម្ម​លើក​ទី​៣២០ នៃ​ការបញ្ជូន​ចេញ​ដោយ​រ៉ុក​កែត​Long March-4C ។​

​ដោយ​ជា​ផ្នែក​មួយ​នៃ​ការឃ្លាំមើល​ផែនដី​នោះ ផ្កាយរណប​នេះ​មាន​សមត្ថភាព​បញ្ជូន​រូបភាព​ទាក់ទង​នឹង​ផែនដី​ជាមួយ​នឹង គុណភាព​បង្ហាញ​រូបភាព​ច្បាស់​ល្អ​។​

​ផ្តាយរណប​Gaofen-12​នេះ​នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ស្ទង់​មើល​ដី ការធ្វើផែនការ​ទីក្រុង ការ​រចនា​បណ្តាញ​ផ្លូវ ការប៉ាន់ប្រមាណ​ទិន្នផល​ដំណាំ និង​ការជួយ​សង្គ្រោះ​ក្នុងពេល​​មាន​គ្រោះមហន្តរាយ​។ វា​ក៏​អាច​បម្រើ​សម្រាប់​គំរោង​ផ្សេងៗ​ទា​ក់ទ​នឹង​”​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ផងដែរ​៕​ដោយ​៖សុខា/sn

ផ្តាយរណប​Gaofen-12 ត្រូវ​បាន​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​នៅ​ខេត្ត​សាន់​ស៊ី កាលពី​ព្រឹក​ថ្ងៃ​២៨​វិច្ឆិកា​