ចិន​បញ្ចេញ​មហា​សំណង់​មួយទៀត គឺ​អាកាសយានដ្ឋាន​លើ​កំពូលភ្នំ​

1005

ពួកកម្មករចិននៅក្រុងចុងគីញបានចិតកំពូលភ្នំកំពស់១.៨០០ម៉ែត្រដើម្បីសាងសង់អាកាសយានដ្ឋានថ្មីWushan Airportតំលៃ១,៦៤ពាន់លានយ័ន(២៥២លានដុល្លារ)។

អាកាសយានដ្ឋានមិនដែលធ្លាប់មានក្នុងលោកនេះគ្រោងនឹងចាប់ផ្តើមបើកអោយដំណើរការនៅឆ្នាំក្រោយពីបានចាប់ផ្តើមសាងសង់កាលពី៦ឆ្នាំមុន។វាគ្រោងនឹងបញ្ចប់ការសាងសង់សព្វគ្រប់នៅខែមិថុនាឆ្នាំ២០១៩។

អាកាសយានដ្ឋានWushan Airportតាំងនៅលើកំពូលភ្នំតាវហួរ ចម្ងាយ១៥គីឡូម៉ែត្រនៅក្រៅទីប្រជុំជនវូសានក្នុងក្រុងចុងគីញ ប្រទេសចិន។វាមានផ្លូវរត់ចម្ងាយ២.៦០០ម៉ែត្រនិងទទឹង៤៥ម៉ែត្រ។

ដោយសារតំបន់នេះសំបូរភ្នំ កម្មករសំណង់ត្រូវតែប្រើរំសេវផ្ទុះដើម្បីកំទេចថ្មលើកំពូលភ្នំដើម្បីពង្រាបដីបង្កើតអាកាសយាន។

រូបថតកាលពីខែឧសភា បង្ហាញពួកកម្មករចិនសង់អាកាសយានដ្ឋាននេះ ខណៈពួកគេបញ្ជារថយន្តស្ទូចនិងដំឡើងស្ថានីយចំណត ដែលលាតសន្ធឹងលើផ្ទៃដី៣.៥០០ម៉ែត្រការ៉េ។បើតាមលោកលាវ ហាវបូ មន្រ្តីគ្រប់គ្រង់សំណង់នេះ បានអោយដឹងថា នៅថ្ងៃមមាញឹកបំផុត ការដ្ឋាននេះមានកម្មករជាង២ពាន់នាក់និងគ្រឿងម៉ាស៊ីន
៨០០ដំណើរការក្នុងពេលជាមួយគ្នា។

អាកាសយានដ្ឋានWushan Airportត្រូវបានសាងសង់ឡើងដើម្បីជួយបង្វែរចរាចរណ៍ផ្លូវអាកាសពីអាកាសយានដ្ឋានអន្តរជាតិChongqing Jiangbei International Airportដែលកាលពីឆ្នាំមុនទទួលភ្ញៀវ៣៩,៦៦លាននាក់។ត្រឹមឆ្នាំ២០២០ អាកាសយានលើកំពូលភ្នំនេះត្រូវរំពឹងថានឹងទទួលភ្ញៀវ២៨០.០០០នាក់។

សំណង់នេះក៏ត្រូវរំពឹងថានឹងទាក់ទាញទេសចរណ៍ផងដែរ ដោយសារវានៅជិតឧទ្យានGoddess Peakនិងទំនប់ជ្រោះបីនៃទន្លេយ៉ាងសេ៕ដោយ:វាសនា