ចិន​បញ្ជូន​កងទ័ព​ទា​ទៅ​បង្ក្រាប​ការឈ្លានពាន​ពី​ហ្វូង​កណ្តូប​នៅ​ប៉ា​គី​ស្ថាន​

413
ចែករម្លែក

​ចិន​មាន​ផែនការ​បញ្ជូន​ទាន​ចំនួន​១​សែន​ក្បាល​ទៅ​ជួយ​ការប្រយុទ្ធ​របស់​ប៉ា​គី​ស្ថាន​ទល់​នឹង​ហ្វូង​សត្វ​កណ្តូប​បង្ហិនបង្ហោច​ដ៏​ធំ នេះ​បើ​តាម​សេចក្តីរាយការណ៍​​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​កុម្ភៈ​។​

​កងទ័ព​ស៊ី​កណ្តូប​នេះ​នឹង​ត្រូវ​បញ្ជូន​ចេញពី​ខេត្ត​ហ្សេ​ជាំង​បន្ទាប់ពី​មាន​ការបញ្ជូន​ក្រុម​អ្នកជំនាញការ​ចិន​មួយ​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ណែនាំ​និង​សិក្សា​​អំពី​ចម្លើយ​តប​ចំពោះ​ហ្វូង​សត្វ​ចង្រៃ​នេះ ដែល​ត្រូវ​បាន​ពណ៌នា​ថា​មាន​សភាព​អាក្រក់​បំផុត​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ​។​

​សារព័ត៌មាន​Ningbo Evening News បាន​និយាយថា ចិន​បាន​បញ្ជូន​ទា​ទៅ​ប្រយុទ្ធ​នឹង​ហ្វូង​កណ្តូប​ដូច​គ្នា​នៅ​តំបន់​ស៊ីន​ជាំ​ង​កាលពី​២​ទសវត្សត៍​មុន ដោយ​​បង្ហាញថា​វា​មាន​ប្រសិទ្ធភាព​គួរសម​។​

​បើ​តាម​អ្នកសិក្សា​ស្រាវជ្រាវ​លូ លី​ហ្ស៊ី នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កសិកម្ម​ហ្សេ​ជាំង ការប្រើ​ហ្វូង​ទា​ចំណាយ​តិច​និង​មិន​ប៉ះពាល់​បរិស្ថាន​ដូ​វប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ទេ​។​​សត្វ​ទា​សម​នឹង​ភារកិច្ច​បែបនេះ​ជាង​សត្វ​ស្លាប​ដទៃ​។ ទា​មួយ​ក្បាល​អាច​ស៊ី​កណ្តូប​បាន​២០០​ក្បាល​ក្នុង​មួយថ្ងៃ ៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកជំនាញ​និយាយថា ទា​នៅ​ជា​ហ្វូង​ងាយ​គ្រប់គ្រង​ជាង​មនុស្ស​និង​ស៊ី​កណ្តូប​បាន​ជាង​២០០​ក្បាល​ក្នុង​១​ថ្ងៃ​