ចិន​បញ្ជូន​ប្រព័ន្ធ​រំខាន​រ៉ា​ដា និង​ទូរគមនាគមន៍​ទៅកាន់​មូលដ្ឋានទ័ព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

969
ចែករម្លែក

​យោងតាម​របាយការណ៍​ថ្មី​មួយ​បានឱ្យដឹងថា យោធា​ចិន​បានចាប់ផ្តើម​ដាក់ពង្រាយ​បន្ទាយ​ការពារ​បន្ថែមទៀត​នៅ​ប្រជុំ​កោះ​ស្ព្រា​ត​លី (Spratly) នៅ​សមុទ្រ​ចិន​ខាងត្បូង​រួមទាំង​បច្ចេកវិជ្ជា​ដែលមាន​សមត្ថភាព​រំខាន​ប្រព័ន្ធ​រ៉ា​ដា និង​ទូរគមនាគមន៍​។​

​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ម្នាក់​បាន​ប្រាប់​កាសែត Wall Street Journal កាលពី​ថ្ងៃ​ចន្ទ​ទី​៩​មេសា​ថា “​ចិន​បានដាក់​ពង្រាយ​ឧបករណ៍​រំខាន​ប្រព័ន្ធ​រ៉ា​ដា​របស់​យោធា​ទៅកាន់​ប្រជុំ​កោះ​ស្ព្រា​ត​លី​”​។​

​ក្រៅពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​រយៈពេល​វែង​នៅក្នុង​តំបន់​នេះ កាលពី​សប្តាហ៍​មុន​កងកម្លាំង​យោធា​ចិន​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​លោក ខូលីន កោះ អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែនសមុទ្រ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិជ្ជា​ណាន​យ៉ាង​ក្នុងប្រទេស​សិង្ហ​បុរី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​កាលពី​ថ្ងៃទី ៩ ខែមេសា​ថា “​មានការ​សន្និដ្ឋាន​មួយចំនួន​ទាក់ទង​នឹង​បំណង​នៃ​ការធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ អ្នកខ្លះ​ថា​សមយុទ្ធ​នេះ​ធ្វើឡើង​គឺ​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​”៕ ដោយ៖ កញ្ញាដាលីស

ចិន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​សមុទ្រ​ចិន​នាពេល​ថ្មីៗ​នេះ