ចិន​បញ្ជូន​ពេទ្យ​យោធា​ចូល​ស្នូល​នៃ​ការផ្ទុះ​វីរុស នៅពេល​សូម្បីតែ​វេជ្ជបណ្ឌិត​ក៏​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​

200
ចែករម្លែក

​ចិន​បាន​បញ្ជាក់ថា មនុស្ស​១.២៨៧​នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី គិត​ត្រឹម​ថ្ងៃ​២៤​មករា​នៅ​ពេល​ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​៤១​នាក់​ ហើយ​វេជ្ជបណ្ឌិត​​ម្នាក់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី បាន​ស្លាប់​ដោយ​វីរុស​។​

​ទូរទស្សន៍​CGTN​របស់​ចិន​បាន​រាយការណ៍​ថា លោក​វេជ្ជបណ្ឌិត លៀង វូ​ដុង នៅ​មន្ទីរពេទ្យ Hubei Xinhua Hospital បាន​ប្រឡូក​ក្នុង​ការព្យាបាល​អ្នក​ជម្ងឺ​បង្ក​​ឡើង​ពី​កូរ៉ូណា​វីរុស​ថ្មី នៅ​ទីក្រុង​វូ​ហាន តែ​លោក​បាន​ស្លាប់​ដោយ​វីរុស​នេះ​នៅ​អាយុ​៦២​ឆ្នាំ​។​

​ក្នុងពេល​ជាមួយគ្នា ចិន​បាន​បញ្ជូន​បុគ្គលិក​ពេទ្យ​យោធា​៤៥០​នាក់ ដោយ​ខ្លះ​ប្រដាប់​ដោយ​អាវុធ និង​ខ្លះ​មាន​បទពិសោធន៍​ប្រយុទ្ធប្រឆាំង​នឹង​វីរុស SARS​ឬ ​អេ​បូឡា​(Ebola)​ទៅ​កាន់​ទីក្រុង​វូ​ហាន នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​២៥​មករា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​និយាយថា ពេទ្យ​យោធា​នេះ ដែល​បាន​ទៅ​ដល់​ក្រុង​វូ​ហាន​តាម​យន្តហោះ​យោធា​កាលពី​យប់​ថ្ងៃ​សុក្រ នឹង​ត្រូវ​បញ្ជូន​ទៅកាន់​​មន្ទីរពេទ្យ​ដែល​មាន​អ្នក​ឆ្លង​វីរុស​នេះ​ច្រើនៗ​៕ប្រែសម្រួល៖វាសនា

រថពាសដែក និងសន្តិសុខប្រដាប់អាវុធ​ត្រូវបានគេឃើញនៅក្រុងវូហានប្រទេសចិនកាលពីថ្ងៃសុក្រ

មន្ទីរពេទ្យក្នុងក្រុងវូហានកំពុងជោរជន់ដោយអ្នកជម្ងឺ និងកំពុងអំពាវនាវរកជំនួយ