ចិន​បញ្ជូន​យន្តហោះ​យោធា​ទៅ​ព្រលាន​យន្តហោះ​ទី​៣​នៅ​សមុទ្រ​ចិន​ខាងត្បូង​

3297
ចែករម្លែក

វិទ្យាស្ថានស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថាចិនបានចុះចតយន្តហោះយោធាមួយនៅព្រលានយន្តហោះចុងក្រោយនិងទី៣របស់ខ្លួននៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ ស្របពេលមានការតវ៉ាជាថ្មីអំពីការពង្រីកវត្តមានយោធារបស់ខ្លួននៅផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏មមាញឹកនេះ។

អង្គារគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី(AMTI) នេះ បានឱ្យដឹងថារូបភាពផ្កាយរណបដែលថតបានពីថ្ងៃទី២៨ខែមេសាបង្ហាញពីវត្តមានយន្ដហោះដឹកជញ្ជូនយោធាShaanxi Y-8 នៅលើកោះSubi ។

សំណង់នេះត្រូវបានរៀបចំឡើងសម្រាប់ផ្លូវយន្តហោះចុះឡើងក្នុងចំណោមផ្លូវយន្តហោះ៣ដែលចិនបានសាងសង់នៅប្រជុំកោះ Spratlyចាប់តាំងពីឆ្នាំ២០១៣មក ហើយវាជាផ្លូវយន្តហោះចុងក្រោយក្នុងចំណោមផ្លូវយន្តហោះ៣ដែលយន្តហោះយោធាចិនត្រូវបានអង្កេតឃើញហោះចុះនិងឡើង។

AMTI បាននិយាយនៅលើវេបសាយរបស់ខ្លួនថា​ “វាគួរតែទាក់ទងជាពិសេសទៅនឹងប្រទេសហ្វីលីពីន។ជនស៊ីវិលហ្វីលីពីនប្រហែល១០០នាក់បន្ទាយទាហានតូចមួយ ស្ថិតនៅលើកោះThitu ចម្ងាយប្រហែល១៩គីឡូម៉ែត្រ ពីកោះSubi ។

ទោះជាយ៉ាងណា ក្រសួងការបរទេសចិនបាននិយាយថាខ្លួនមិនបានដឹងអំពីស្ថានភាពដែល AMTI បានពណ៌នានោះទេ។ប៉ុន្តែ ក្រសួងនេះ បាននិយាយថាសកម្មភាពសាងសង់ដោយសន្តិភាពរបស់ចិននៅលើប្រជុំកោះSpratly ដែលរួមមានការដាក់ពង្រាយប្រព័ន្ធការពារគឺចាំបាច់ចាំបាច់ដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខជាតិ” ។

ទោះយ៉ាងណាក្តី ចិន អះអាងសិទ្ធិកាន់កាប់ទឹកដីជាង៨០ភាគរយឯណោះនៃសមុទ្រចិនខាងត្បូងនេះដែលជាផ្លូវទឹកពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់នេះ ជាទីដែលប្រទេស៥ទៀត ដែលរួមទាំងហ្វីលីពីន និងវៀតណាម ក៏បានប្រកាសទាមទារសិទ្ធិកាន់កាប់ផងដែរ៕ដោយៈសុខា/sn

យន្តហោះចម្បាំងJ-11 របស់ចិន ត្រូវបានគេឃើញចតនៅព្រលានយន្តហោះលើកោះWoody នៅសមុទ្រចិនខាងត្បូង កាលពីឆ្នាំ២០១៧

ចិនបញ្ជូនយន្តហោះយោធាទៅព្រលានយន្តហោះសមុទ្រចិនខាងត្បូងទី៣ នៅលើកោះSubi