ចិន​បញ្ជូន​យាន​រុករក​មុនគេ​ទៅ​ចត​នៅ​គែម​ឋាន​ព្រះ​ចន្ទ​ព្រឹក​មិញ​នេះ​

1009
ចែករម្លែក

ប្រព័ន្ធ ផ្សព្វផ្សាយ របស់ រដ្ឋ បាន និយាយថា ចិន បាន បង្ហោះ យានអវកាស មួយ កាលពី ព្រឹក ទៀបភ្លឺ ថ្ងៃ សៅរ៍ ទី ៨ ធ្នូ នេះ ដើម្បី ចុះចត នៅ គែម នៃ ព្រះ ចន្ទ ដែលជា យាន ដំបូង គេ បង្អស់ របស់ ពិភពលោក ដែល អាច នឹង ជំរុញ មហិច្ឆតា របស់ រដ្ឋាភិបាល ក្រុង ប៉េកាំង ឱ្យ ក្លាយជា មហាអំណាច អវកាស ។

យានChang’e 4ត្រូវបានបាញើបង្ហោះចេញពីមជ្ឈមណ្ឌល Xichang Satellite Launch Centerនៅក្នុងខេត្តស៊ីឈ័នកាលពីថ្ងៃ៨ធ្នូ

យោងតាម ទីភ្នាក់ងារសារព័ត៌មាន ស៊ីន ហួ បានឱ្យដឹងថា បេសកកម្ម យាន រុករក Chang’e-4 ដែល ដាក់ឈ្មោះ តាម ព្រះ នាង គង់ ស៊ី អ៊ី ម ក្នុង រឿង ទេវ កថា របស់ ចិន ត្រូវបាន បង្ហោះ តាម យាន រ៉ុក្កែត Long March 3B ពី មជ្ឈមណ្ឌល បង្ហោះ យាន ស៊ី ចាង ភាគ និរតី នៅវេលា ម៉ោង ២:២៣ នាទី ព្រឹក ថ្ងៃ សៅរ៍ នេះ ។

ការបាញ់ បង្ហោះ នេះ គឺ កត់សម្គាល់ ពី ការចាប់ផ្តើម នៃ ការធ្វើដំណើរ ដ៏ វែងឆ្ងាយ ទៅ គែម ឋាន ព្រះ ចន្ទ សម្រាប់ បេសកកម្ម យាន រុករក Chang’e-4 ដែល គេ រំពឹងថា នឹង ចុះចត នៅ អំឡុង បុណ្យចូលឆ្នាំ សកល ដើម្បី អនុវត្ត ការពិសោធន៍ និង ស្ទង់ មើល សណ្ឋាន ដី នៅ ទីនោះ ។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីន ហួ បាន និយាយថា ការបាញ់ បង្ហោះ ប្រកបដោយ ជោគជ័យ នេះ បាន បើក នូវ ” ទំព័រ ថ្មី នៅក្នុង ការស្រាវជ្រាវ លើ ឋាន ព្រះ ចន្ទ ” ។

ខុសពី ផ្នែក ខាងមុខ នៃ ព្រះ ចន្ទ ដែលមាន ផ្ទៃរាប ស្មើ និង ទល់មុខ នឹង ផែនដី ងាយស្រួល ចុះចត គែម របស់ ឋាន ព្រះ ចន្ទ វិញ គឺ ពោរពេញ ដោយ តំបន់ភ្នំ និង ដុំថ្ម តូចធំ ។

រហូតដល់ ឆ្នាំ ១៩៥៩ ទើប សហភាពសូវៀត បាន ថតរូប ដំបូង នៃ ផ្ទៃ ព្រះ ចន្ទ ដែល ពោរពេញ ដោយ ក្រហូង អាថ៌កំបាំង នៅ ” ផ្នែក ងងឹត ” របស់ ព្រះ ចន្ទ ។

មិនដែល មាន យាន រុករក ណាមួយ ធ្លាប់ ប៉ះ ផ្ទៃ ព្រះ ចន្ទ ទេ ដូច្នេះ យាន Chang’e-4 នឹងធ្វើ ឱ្យ ចិន ក្លាយជា ប្រទេស ដំបូង គេ ដែល ទៅ រុករក តំបន់ នោះ ៕ ដោយ៖ កញ្ញាដាលីស

ចិន បញ្ជូន យាន Chang’e-4 ទៅ គែម ឋាន ព្រះ ចន្ទ កាលពី ព្រឹក ថ្ងៃ សៅរ៍