ចិន​បញ្ឈប់​ជើងហោះហើរ​ដែល​ប្រើ​យន្តហោះ​ដូចគ្នា​នឹង​យន្តហោះ​ដែល​ធ្លាក់​នៅ​អាហ្វ្រិក​សម្លាប់​មនុស្ស​ទាំង​១៥៧​នាក់

386
ចែករម្លែក
  • 77
    Shares

​ក្រុមហ៊ុន​អាកាសចរណ៍​ចិន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​មីនា​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​បញ្ឈប់​ជើងហោះហើរ នៃ​យន្តហោះ Boeing 737 Max 8 បន្ទាប់​ពី​ការ​​ធ្លាក់​យន្តហោះ​មួយ នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី ដែល​ប្រើ​យន្តហោះ​ម៉ាក​ដូចគ្នានេះ​។​

​ក្រុម​អាកាសចរណ៍ ត្រូវ​ផ្អាក​ជើងហោះហើរ​នៃ​យន្តហោះ​ពាណិជ្ជកម្ម​Boeing 737 Max 8 ទាំងះ​អស់ នៅមុន​ម៉ោង ១៨:០០​ម៉ោង​ក្នុង​តំបន់ ។​

​កាលពី​ថ្ងៃអាទិត្យ យន្តហោះ Boeing មួយ នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពីនេះ បាន​ធ្លាក់​តែ​ប៉ុន្មាន​នាទី​បន្ទាប់ពី​បាន​ហោះ​ឡើង​ពី​ទីក្រុង​Addis Ababa ប្រទេស​អេត្យូ​ពី​​ដោយ​បាន​សម្លាប់​មនុស្ស​ទាំង​១៥៧​នាក់ នៅក្នុង​យន្តហោះ​នោះ​។​

​វា​ជា​ការធ្លាក់​លើក​ទី​២​ដែល​ទាក់ទង​នឹង​យន្តហោះ​ប្រភេទ Boeing 737 Max 8 ក្នុង​រយៈពេល​៥​ខែ​ចុងក្រោយ​នេះ​។​

​ក្រុម​អ្នកជំនាញ ព្រមាន​ថា វា​ជា​ការ​លឿន​ពេក​ក្នុង​ការដែល​និយាយ​អ្វី​ដែល​បាន​បង្ក​ឱ្យ​ធ្លាក់​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី​Ethiopian Airlines​នេះ ។ ការធ្លាក់​​យន្តហោះ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី យន្តហោះ​គំរូ​ដូចគ្នានេះ បាន​ធ្លាក់​ក្នុង​អំឡុងពេល​នៃ​ការហោះហើរ​ដែល​ត្រូវបាន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​Lion Air កាលពី​ខែ​តុលា​ឆ្នាំមុន ។ យន្តហោះ​នោះ​បាន​បាត់បង់​ការទាក់ទង​នៅលើ​សមុទ្រ បន្ទាប់ពី​បាន​ហោះ​ឡើង ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន​១៨៩​នាក់​នៅ​លើ​យន្តហោះ​នោះ​។​

​រដ្ឋបាល​អាកាសចរណ​ស៊ីវិល​ចិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ដោយសារតែ​មាន​ឧបទ្ទវ​ហេ​ត​២​រ​ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​Boeing 737 Max 8 ហើយ​បាន​កើត​​ឡើង​ក្នុងពេល​ចាប់ផ្តើម​ហោះ​ឡើង​នោះ ហេតុការណ៍​ទាំងនោះ​គឺ​មាន​ភាពស្រដៀងគ្នា​មួយចំនួន​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ជា​ច្រើន​នឹង​ត្រូវ​រង​ផលប៉ះពាល់​ដោយ​ការផ្អាក​នេះ​ដោយ​រួម​ទាំង​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​Air China ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airlines និង​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Southern Airlines ៕​ដោយ​៖​សុខា​/sn

យន្តហោះ Boeing 737 Max 8 ស្ថិត​នៅ​អាកាសយានដ្ឋាន​ក្រុង​Zhoushan​ប្រទេស​ចិន​

#